គេនៅមិនទាន់ដឹងនៅឡើយទេថាតើការលេចធ្លាយឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះមានផលប៉ះពាល់ទាំងស្រុងអ្វីខ្លះ។
ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវនានាបាននិយាយថា មានកត្តាទាំងវិជ្ជមាននិងអវិជ្ជមានពាក់ព័ន្ធនឹងករណីអនីតិជនប្រើប្រាស់បណ្តាញសង្គមអនឡាញទាំងនេះ។
បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញខ្លួននៅតុលាការក្នុងទីក្រុង New York ទាក់ទិននឹងបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ៣៤ ករណីលើរូបលោកមក ក្រុមមេធាវីរបស់លោកបានចាប់ផ្ដើមការពារក្ដីឱ្យលោក។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នាពេលនេះបានក្លាយជាចុងចោទពីបទព្រហ្មទណ្ឌ។ លោកបានចូលបង្ហាញខ្លួននៅតុលាការក្នុងសង្កាត់ Manhattan កាលពីថ្ងៃអង្គារ ហើយបានបដិសេធនូវបទចោទព្រហ្មទណ្ឌចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
ខណៈកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនបង្កើនការវាយប្រហាររបស់ពួកគេនៅទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន អ្នករស់នៅទីនោះកាន់តែមានការលំបាកនៅក្នុងការបន្តរស់នៅ។
យ៉ាងហោចណាស់ក្នុងពេលឥឡូវនេះ អាមេរិកបដិសេធមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែនទេ។ ប៉ុន្តែអ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍ថា មានតំណាងរាស្ត្រមួយចំនួននៅសភាដែលចង់ជំរុញឱ្យសេតវិមានប្តូរជំហរបស់ខ្លួន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបង្ហាញពីការបារម្ភរបស់អាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលថា ចិនប្រហែលជាកំពុងត្រៀមបញ្ជូនជំនួយអាវុធដើម្បីគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
ការរុះរើតង់រស់នៅរបស់ជនគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើឱ្យមានការផ្តោតអារម្មណ៍ឡើងវិញទៅលើវិបត្តិគ្មានផ្ទះសម្បែង។
ដោយឆ្លើយតបនឹងគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី សហរដ្ឋអាមេរិក បានកៀរគរក្រុមសង្គ្រោះនិងរុករក ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសម្រាលទុក្ខជនរងគ្រោះ។
ប្រតិបត្តិការរុករកកម្ទេចបាក់បែកនៃបាឡុងរបស់ចិនបានធ្វើឡើង បន្ទាប់ពីបាឡុងដែលត្រូវបានសង្ស័យថាបានហោះស៊ើបការណ៍ចូលលើដែនអាកាសអាមេរិកនេះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ អ្នកស្រី Veronica Balderas Iglesias រាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕
សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសម្ពាធលើរបបយោធាមីយ៉ាន់ម៉ាមួយផ្នែកសំដៅលើប្រភពហិរញ្ញវត្ថុរបស់ពួកគេ។
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ពលរដ្ឋអាមេរិកាំង ៦៤% ជឿថា ប្រធានាធិបតីអាមេរិកលោក Joe Biden ទុកដាក់ឯកសារសម្ងាត់«មិនបានត្រឹមត្រូវ»។ លទ្ធផលនៃការស្ទង់មតិរបស់ ABC/Ipsos នេះត្រូវបានចេញផ្សាយ ស្របពេលដែលឯកសារសម្ងាត់បន្ថែមទៀតត្រូវបានរកឃើញនៅឯគេហដ្ឋានរបស់លោក Biden។
បន្ទាប់ពីលោក Kevin McCarthy ប្រធានរដ្ឋសភាអាមេរិកនៅទីបំផុតបានស្បថចូលកាន់តំណែងមក សមាជិកសភានៃគណបក្សសាធារណរដ្ឋអាចចាប់ផ្តើមរៀបចំរបៀបវារៈរបស់ពួកគេ។
នៅពេលដែលកន្លែងបញ្ចុះសពជាតិ Arlington ដែលជាកន្លែងបញ្ចុះសពទាហានសហរដ្ឋអាមេរិក ជិតអស់កន្លែង ការពង្រីកជាថ្មីទៀតនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន។
សហគមន៍នៅតាមតំបន់ឆ្នេរ កំពុងប្រឹងប្រែងទប់ទល់នឹងការបំផ្លិចបំផ្លាញពីការប្រែប្រួលអាកាសធាតុ។ វិធីសាស្ត្រនានារួមមាន ការលើកផ្ទះឱ្យខ្ពស់ ការប្រើប្រាស់សញ្ញាប្រាប់កម្រិតទឹក និងការបង្កើតរបាំងធម្មជាតិជាដើម។
នៅក្នុងភាគទី២នៃកម្មវិធី «ឆ្នេរសមុទ្រ និងអាកាសធាតុ» នេះ អ្នកនាង Veronica Balderas Iglesias នៃ VOA រាយការណ៍លម្អិតថា តើធម្មជាតិប្រឹងប្រែងព្យាបាលខ្លួនដោយរបៀបណា។
ដោយសារតែការបញ្ចេញឧស្ម័នកាបូនិក ទឹកសមុទ្រកំពុងមានជាតិអាស៊ីដ ដែលធ្វើឱ្យបែកសំបកគ្រំសមុទ្រនិងបំផ្លាញឆ្នេរសមុទ្រ។
ការប្រើប្រាស់ឱសថមានសារធាតុ Fentanyl កំពុងកើនឡើង ហើយការប្រើប្រាស់ឱសថ ហួសកំណត់ដ៏ប្រល័យ ក៏កំពុងកើនឡើងដែរ នៅសហរដ្ឋអាមេរិក។ អ្នកស្រី Veronica Balderas Iglesias នៃ VOA បានពិនិត្យមើលកំណើននៃការប្រើឱសថនេះ ដែលការរាតត្បាតជំងឺកូវីដ១៩ បានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ជនអន្តោប្រវេសន៍ត្រូវគេហៅថា Alien ឬ «ជនបរទេស» ក្នុងច្បាប់សហរដ្ឋអាមេរិក ប៉ុន្តែពាក្យ Alien ដែលមានន័យមើលងាយនេះ អាចត្រូវឈប់ប្រើនៅពេលឆាប់ៗខាងមុខ។ នាង Veronica Balderas Iglesias នៃវីអូអេ បាននិយាយជាមួយអ្នកគាំទ្រនិងអ្នកប្រឆាំងចំពោះសំណើផ្លាស់ប្តូរពាក្យនេះ ហើយបានរាយការណ៍អំពីរឿងនេះ។
មិនមានជនជាតិឬជាតិសាសន៍ណាបានរួចផុតពីការកើនឡើងនៃរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តទេចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែអ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Boston បានរកឃើញថា រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តកើនឡើង៥ដងក្នុងចំណោមជនជាតិអាស៊ី។
ព័ត៌មានផ្សេងទៀត