តើបណ្តាញសង្គមអនឡាញអាក្រក់សម្រាប់កុមារឬ?
ការជំរុញឱ្យដាក់កំហិតផ្លូវច្បាប់ទៅលើលទ្ធភាពរបស់កុមារក្នុងការចូលទៅប្រើប្រាស់បណ្តាញសង្គមអនឡាញនៅក្នុងសហរដ្ឋអាមេរិកកំពុងកើនឡើងកាន់តែខ្លាំង។ ទោះជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវនានាបាននិយាយថា មានកត្តាទាំងវិជ្ជមាននិងអវិជ្ជមានពាក់ព័ន្ធនឹងករណីអនីតិជនប្រើប្រាស់បណ្តាញសង្គមអនឡាញទាំងនេះ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕