អ្នកនាង ហុង ចិន្តា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតលើបញ្ហាអប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា យុវជន ស្ត្រីនិងបរិស្ថាន។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីការប្រែប្រួលរបស់សុខភាពខួរក្បាល ការបង្ការការចុះថមថយនៃខួរក្បាល និងវិធីជួយដល់ខួរក្បាលពេលចាស់ទៅ ។
លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីរោគសញ្ញា ទំនាក់ទំនងរវាងជាតិអាស៊ីតនិងជាតិគ្រីស្តាល់ និងវិធីព្យាបាលជំងឺលើសជាតិអាស៊ីតនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕
ជំងឺនេះអាចនាំឱ្យមានភាពរលាក ការបំផ្លាញសន្លាក់ ការខូចទ្រង់ទ្រាយសន្លាក់ និងពិការភាព ព្រមទាំងអាចប៉ះពាល់ដល់កន្លែងផ្សេងទៀតក្រៅពីសន្លាក់ផងដែរ។
ការថយចុះជាតិស្ករនៅក្នុងឈាមហួសធម្មតា ក៏មានសារៈសំខាន់ដូចទៅនឹងការលើសជាតិស្ករក្នុងឈាមយើងដែរ។ អ្វីដែលខុសគ្នារវាងករណីទាំងពីរនេះគឺការចុះជាតិស្ករអាចនាំមកនូវគ្រោះថ្នាក់អាសន្នភ្លាមៗដែលតម្រូវឱ្យយើងព្យាបាលឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរ។
នៅក្នុងឆ្នាំ ២០២០ មានប្រជាជនខ្មែរចំនួន ១.៦៣១ នាក់ ស្លាប់ដោយសារជំងឺមហារីកសួត។
ប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២២ មានប្រជាជនប្រមាណ ៣៥ភាគរយ កើតជំងឺលើសឈាម ដែលនេះមានន័យថា ម្នាក់ក្នុងចំណោម ៣ នាក់មានជំងឺលើសឈាម។
តាមរយៈពិព័រណ៍ ‘Angkor Complex’ អ្នករៀបចំពិព័រណ៍នេះបានផ្តល់តម្លៃលើមេរៀនដែលកម្ពុជាអាចចែករំលែកបានដល់ពិភពលោក ខណៈនិស្សិតខ្មែរអាមេរិកាំងនិងពលរដ្ឋអាមេរិកាំង បានបង្ហាញមោទនភាព និងក្តីរំភើបដែលពួកគេទទួលបាននូវទស្សនីយភាពដ៏ប្រណិត និងស្រូបយកនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់និងសិល្បៈដែលបង្កប់ន័យអំពីកម្ពុជា។
នៅក្នុងប្រទេសកម្ពុជា មានបុរស ៧ នាក់ក្នុងចំណោម ១០ នាក់ដែលទទួលទានគ្រឿងស្រវឹង ក្នុងចំណោមនោះ មានប្រមាណ ១០ ភាគរយទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ ហើយ ១៦ ភាគរយនៃស្ត្រីខ្មែរទទួលទានគ្រឿងស្រវឹង។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ការវិវត្តនៃជំងឺស្វាយនេះចែកជាបីដំណាក់កាល ហើយថា បើទោះបីជាជំងឺនេះកាចសាហាវរហូតអាចឆក់យកជីវិតមនុស្សបានក៏ដោយ ក៏គេអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយបានដោយងាយស្រួល។
ជំងឺលុយពីសជាប្រព័ន្ធដែលមានក្រហមស្បែក (Systemic Lupus Erythematosus) ឬហៅកាត់ថាជំងឺលុយពីសគឺជាជំងឺដែលប្រព័ន្ធការពាររាងកាយវាយប្រហារលើជាលិកាដែលល្អរបស់យើងដោយភាន់ច្រឡំ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា បើសិនជាសង្ស័យថាមានរោគសញ្ញាកំណកឈាមរបូតចូលទៅក្នុងសួត ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះករណីនេះអាចបង្កឱ្យស្លាប់ភ្លាមៗបាន
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា មានស្ត្រីជាច្រើនដែលមិនដឹងខ្លួនថាមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដោយសារតែជំងឺនេះមិនមានរោគសញ្ញានោះទេ។
ស្ថានភាពជិតមានជំងឺឈាមផ្អែម ឬស្ថានភាពជិតមានជំងឺទឹកនោមផ្អែម (Prediabetes) គឺជាកត្ដាគួរឱ្យព្រួយបារម្ភ បើទោះបីជាយើងមិនទាន់មានជំងឺឈាមផ្អែមនេះក៏ដោយ ដោយសារតែស្ថានភាពនេះអាចវិវត្តទៅជាជំងឺឈាមផ្អែមបាន។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា ជំងឺប្រគ្រីវគឺជាជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ ដែលច្រើនកើតឡើងនៅលើកដៃ កជើង កែងដៃ និងម្រាមដៃ ជាពិសេសនៅលើមេជើង។
ជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃមិនអាចព្យាបាលឱ្យជាបានទេ ប៉ុន្តែការពិភាក្សាអំពីជំងឺនេះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺ។ នេះបើតាមលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California ដែលបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA សុខភាពសម្រាប់ខែសីហា។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា របបអាហារ DASH (Dietary Approaches to Stop Hypertension) ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកដែលមានជំងឺលើសឈាមនិងជំងឺបេះដូង។
ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីតមានទំហំតូចក៏ពិតមែន ប៉ុន្តែក្រពេញមួយនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់សរីរាង្គកាយរបស់យើង។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា ការព្យាបាលជំងឺលើសឈាមអាចធ្វើបានដោយវិធីសាស្ត្រប្រើឱសថ និងវិធីសាស្ត្រមិនប្រើឱសថ។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះត្រូវបានបង្ហោះក្នុងពេលស្របាលគ្នានឹងការចេញសេចក្ដីថ្លែងការណ៍មួយពីខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនដែលថា គណៈប្រតិភូរបស់អ៊ុយក្រែននឹងគណៈប្រតិភូរបស់រុស្ស៊ីនឹងជួបពិភាក្សាគ្នាដោះស្រាយវិបត្តិនេះ។
ព័ត៌មានផ្សេងទៀត