លោកបញ្ជាក់ទៀតថា កម្ពុជាគឺជាប្រទេសដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន ដោយទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជាបានផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួមក្នុងតំបន់។
ប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅតាមទំនប់ ៩៤ អ្នកស្រី អួង ស៊ីម អាយុ៦៣ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋចង់បានប្លង់កម្មសិទ្ធិ ព្រោះពួកគេកំពុងរស់នៅទាំងភិតភ័យ និងខ្លាចត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ ខណៈក្រុមហ៊ុនបានចាក់ដីលុបប្រឡាយត្រង់ទំនប់ ៩៤។
អ្នកស្ទង់មតិប្រមាណ ៧១% បានរាយការណ៍ថា ពួកគេបានស្គាល់និងយល់ដឹងពីអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ ខណៈមាន ១៣,៣%ប៉ុណ្ណោះធ្លាប់ត្រូវបានបៀតបៀនផ្លូវភេទនៅក្នុងសហគមន៍របស់ពួកគេ។
ជិតពាក់កណ្តាល ឬស្មើនឹង ៤៥,៦% នៃអ្នកស្ទង់មតិបានឆ្លើយថា «យល់ស្របទាំងស្រុង» ចំពោះសេចក្តីថ្លែងការណ៍ដែលថា រដ្ឋាភិបាលចាត់វិធានការត្រួតពិនិត្យសេរីភាពនៃការបញ្ចេញមតិនៅលើអ៊ីនធឺណិត។ ចំណែក ៤៧,៤% មានការសង្ស័យនៃការប្រើប្រាស់ឧបករណ៍ច្បាប់ ដើម្បីរឹតបន្តឹងសកម្មភាពរបស់អ្នកសារព័ត៌មានតាមអ៊ីនធឺណិត។
បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ដោយសកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់ ១៤,២៩% ត្រឹមឆ្នាំ ២០១៨។
តុលាការសហរដ្ឋអាមេរិកបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រហែល១៦០ ត្រូវបានរាប់បញ្ចូលក្នុងចំណោមសមាជិករបស់ខ្លួន រួមទាំងក្រុមហ៊ុន Google, Coca-Cola និង GE ។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី ប្រាប់វីអូអេថា នៅពេលដែលមានការយាយីទៅលើអ្នកសារព័ត៌មាន វាបានបង្កជាផលប៉ះពាល់ជាច្រើនទៅលើការអនុវត្តការងាររបស់ពួកគេ និងការសរសេរអត្ថបទសម្រាប់បោះពុម្ពដែលជាផ្នែកមួយសំខាន់ដល់ការរួមចំណែកការអភិវឌ្ឍ និងតម្លាភាពសង្គម។
នៅក្នុងវីដេអូឃ្លីបដែលចែកចាយលើបណ្តាញសង្គមរយៈពេលប្រមាណ ២ នាទីជាងនោះ មានការជជែកគ្នាដោយនិយាយភាសាខ្មែរលាយជាមួយភាសាអង់គ្លេស និងធ្វើឱ្យសាធារណជនទូទៅផ្តល់មតិរិះគន់ផ្សេងៗគ្នា។
ទស្សនកិច្ចរបស់អ្នកស្រី ផែតុងតាន ប្រធានគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលទីក្រុងបាងកកនៅប្រទេសថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សគ្រប់គ្រងប្រទេស។ នេះបើអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។
ប្រទេសកម្ពុជាកំពុងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលអាចធ្វើឱ្យប្រទេសនេះ ត្រូវមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មីៗរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម តួយ៉ាងដូចជាសហគមន៍អឺរ៉ុប ដែលបានរៀបចំឱ្យមានប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយទៀតហៅថា GSP Plus។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបាញ់កម្មការិនីចំនួន ៣ នាក់ឱ្យរបួសក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
កម្ពុជាកំពុងប្រារព្ធទិវាជាតិអំណានលើកទី៩របស់ខ្លួន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ឆ្នំា២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់អ្នកទាំងអស់គ្នា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ក្រុមអង្គការសង្គមស៊ីវិលបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រកន្លងមក ប៉ុន្តែពួកគេអះអាងថា សកម្មភាពនៃការរើសអើងមកលើស្ត្រីនៅតែបន្តកើតឡើងមានដដែល។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានបកស្រាយច្រើនលើកច្រើនសាថា មូលដ្ឋាននេះនឹងមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់កងទ័ព ចិនទេ។
កូដករណាហ្គាវើលដ៍បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីដាក់លិខិតចំហមួយទៅលោក ហេង សួរ រដ្ឋមន្រ្តីថ្មីនៃក្រសួងការងារ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ និងទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
អ្នកជំនាញលើកឡើងថា យុវជនកម្ពុជាមួយចំនួននៅមានភាពខ្វះខាតនៅក្នុងការគិតបែបស៊ីជម្រៅ និងការប្រាស្រ័យទាក់ទងក្នុងសហគមន៍ជាដើម។
អង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរបង្កើតឱ្យមាននីតិវិធីដែលអាចជួយពន្លឿនការលែងលះ កាត់បន្ថយនីតិវិធីផ្សះផ្សាដោយតុលាការ ពង្រីកយន្តការគាំពារផ្នែកសុខភាពស្រ្តី និងលុបបំបាត់វប្បធម៌បន្ទោសជនរងគ្រោះពីអ្នកអនុវត្តច្បាប់។
ព័ត៌មានផ្សេងទៀត