សកម្មជនមួយចំនួនដែលធ្លាប់ចេញមុខតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន បានអះអាងថាពួកគេមិនសូវមានសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេនៅពេលខាងមុខ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិះគន់ការមិនអនុញ្ញាតឱ្យមេធាវីបានជួបកូនក្តី គឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីរបស់លោកពីរនាក់ភ្លាមៗ ខណៈអ្នកទាំង៣ស្ថិតក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី គិតត្រឹមម៉ោង៣រសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា។
អ្នកស្រី ញូង សុខហៀង ដែលធ្វើដំណើរទៅខេត្តជាមួយស្វាមីដែរ បន្តថា អាជ្ញាធរខេត្តក្រចេះមិនបានបញ្ជាក់ហេតុផលនៃការឃាត់ខ្លួនឡើយ ខណៈពួកគេកំពុងនៅតាមផ្លូវពីខេត្តរតនគិរីមកកាន់រាជធានីភ្នំពេញវិញ។
ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ស៊ីហ្គេម (SEA Game) ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោម ១១ប្រទេស ដោយទទួលបានមេដៃមាសប្រមាណ៨០។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គ.ជ.បមិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដោយខ្លះយល់ស្របនឹងការសម្រេចរបស់គ.ជ.ប ចំណែកអ្នកខ្លះទៀតអះអាងថា គ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។
បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជនបានឱ្យដឹងថា ពួកគេបន្ដរកឃើញការកាប់បំផ្លាញព្រៃឈើចំនួនជាង១០០ករណី ដែលបង្កជាការព្រួយបារម្ភបន្ថែមសម្រាប់អ្នកធ្វើការលើវិស័យនេះ។ ពួកគេជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ចោទជាសំណួរថា កាលពីឆ្នាំ ២០២២ គណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាន តើហេតុអ្វីបានជាស្ថាប័ន គ.ជ.ប សួររកឯកសារនាពេលនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានមន្ត្រីថ្នាក់ក្រោមថាប្រយ័ត្នអស់តំណែង ប្រសិនបើបំពេញការងារមិនបានល្អទាក់ទងនឹងការជ្រើសរើសនគរបាលប៉ុស្តិ៍ តាមរយៈការសូកប៉ាន់និងបក្ខពួក។
ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារបានបន្តអំពាវនាវឱ្យអាជ្ញាធរផ្តល់សេរីភាពដល់ពួកគេក្នុងការចូលល្បាតព្រៃព្រះរកា ខណៈពួកគេអះអាងថា បទល្មើសកាប់ព្រៃឈើកំពុងបន្តកើតឡើង។