លោក ចាប ចិត្រា គឺជាផលិតករនិងអ្នកយកព័ត៌មានវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍ផ្តោតលើភាពច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ញានិម្មិត AI។
យុវជនកម្ពុជាដែលតំណាងឲ្យក្រុមអ្នកបោះឆ្នោតដ៏ធំមួយ មានឆន្ទៈចង់បានការផ្លាស់ប្តូរ ប៉ុន្តែភាពសកម្មនយោបាយដែលកំពុងកើនឡើងរបស់ពួកគេ ក៏អាចធ្វើឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ នេះជាមតិរបស់អ្នកជំនាញនយោបាយ ដែលបានមកជួបពិភាក្សាអំពី «ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី២៩ ខែឧសភា នៅឯមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទី១របស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។
នៅមុនពេលសរសេរបញ្ចប់សៀវភៅបោះពុម្ពលើកទី៤ក្នុងឆ្នាំ២០០៧ លោក Chandler បានមើលឃើញការផ្លាស់ប្ដូរវិជ្ជមាននានា ទាក់ទងនឹងសេរីភាវូបនីយកម្មនិងប្រជាធិបតេយ្យូបនីយកម្ម ប៉ុន្តែក្នុងមួយទសវត្សរ៍ចុងក្រោយនេះ លោក Chandler បាននិយាយថា ប្រទេសកម្ពុជាបានដើរថយក្រោយ។
ប្រជាពលរដ្ឋខ្មែររស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន តែងតែមកជួបជុំគ្នានៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland ដើម្បីប្រារព្ធនិងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពាក់កណ្ដាលខែមេសាជារៀងរាល់ឆ្នាំ។ នៅវត្តពុទ្ធិការាមនេះមាន រាប់បាត ស្រង់ព្រះ ពូនភ្នំខ្សាច់ ការលក់ដូរម្ហូបអាហារនិងសម្ភារៈផ្សេងៗ ការសម្ដែងរឿង របាំ និងតន្ត្រីប្រពៃណីខ្មែរផងដែរ។
ប្រជាពលរដ្ឋនៅរដ្ឋធានីវ៉ាស៊ីនតោនបានចូលរួមចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ ចលនានេះគឺជាកម្លាំងតស៊ូមតិដើម្បីវិស័យវិទ្យាសាស្ត្រមួយ ដែលទាមទារឲ្យវិទ្យាសាស្ត្រក្លាយជាផ្នែកមួយនៃការសន្ទនានយោបាយ និងបង្កើតសហគមន៍សម្រាប់គាំទ្រវិស័យវិទ្យាសាស្ត្រ។ ចលនានេះក៏បានបង្រួបបង្រួមអ្នកគាំទ្រជាងមួយលាននាក់ អ្នករៀបចំសហគមន៍រាប់ពាន់នាក់ និងអង្គការជាដៃគូរាប់រយ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រផងដែរ។
ប្រវត្តិវិទូជនជាតិអាមេរិកវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក អំពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជា។
អ្នកឯកទេសខាងប្រទេសកម្ពុជាជាច្រើនដូចជាប្រវត្តិវិទូលោក David Chandler នឹងចូលរួមសិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅសណ្ឋាគារ Marriot Wardman Park នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។