ប្រជាពលរដ្ឋនៅរដ្ឋធានីវ៉ាស៊ីនតោនបានចូលរួមចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ ចលនានេះគឺជាកម្លាំងតស៊ូមតិដើម្បីវិស័យវិទ្យាសាស្ត្រមួយ ដែលទាមទារឲ្យវិទ្យាសាស្ត្រក្លាយជាផ្នែកមួយនៃការសន្ទនានយោបាយ និងបង្កើតសហគមន៍សម្រាប់គាំទ្រវិស័យវិទ្យាសាស្ត្រ។ ចលនានេះក៏បានបង្រួបបង្រួមអ្នកគាំទ្រជាងមួយលាននាក់ អ្នករៀបចំសហគមន៍រាប់ពាន់នាក់ និងអង្គការជាដៃគូរាប់រយ ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្ត្រផងដែរ។
កម្រងរូបភាព VOA៖ ចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ

១
អ្នកចូលរួមម្នាក់កាន់បដារបស់គាត់នៅឯចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ។ (ចាប ចិត្រា/VOA)

២
ក្រុមអ្នកតវ៉ាប្រមូលផ្ដុំគ្នានៅក្បែរឆាកដើម្បីទស្សនាការប្រគុំតន្ត្រីនិងស្ដាប់សុន្ទរកថាស្ដីពីវិទ្យាសាស្ត្រ។ (ចាប ចិត្រា/VOA)

៣
គូស្នេហ៍មួយគូចូលរួមគាំទ្រចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ ហើយយកសញ្ញានិងបដាគាំទ្រដល់វិទ្យាសាស្ត្រមកជាមួយ។ (ចាប ចិត្រា/VOA)

៤
ទំនិញទាក់ទងនឹងចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រត្រូវបានគេដាក់លក់នៅអំឡុងពេលកម្មវិធីនេះ។ (ចាប ចិត្រា/VOA)

៥
ក្រុមអ្នកតវ៉ាសម្រាកនៅជិតឆាកនៃចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ។ (ចាប ចិត្រា/VOA)

៦
វាគ្មិនមួយរូបថ្លែងសន្ទរកថាអំពីសារៈសំខាន់នៃការផ្សព្វផ្សាយពីវិទ្យាសាស្រ្ត។ (ចាប ចិត្រា/VOA)

៧
ក្រុមអ្នកតវ៉ាស្ដាប់សុន្ទរកថាស្ដីពីសារៈសំខាន់នៃការផ្សព្វផ្សាយពីវិទ្យាសាស្ត្រ។ (ចាប ចិត្រា/VOA)

៨
អ្នកចូលរួមក្មេងរាំអំឡុងពេលការប្រគុំតន្ត្រីនៅឯចលនាដើរជាក្បួនដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ។ (ចាប ចិត្រា/VOA)

៩
អ្នកបកប្រែភាសាសញ្ញាប្រចាំកម្មវិធីតែងតែនៅលើឆាកដើម្បីបញ្ចេញសារនានាជាភាសាសញ្ញា។ (ចាប ចិត្រា/VOA)

១០
مایک پمپئو روز پنجشنبه از تحریم جدید بخش پتروشیمی ایران خبر داد و گفت صنعت نفت منبع درآمد برای فعالیتهای شریرانه رژیم ایران است.