សិល្បការិនីស៊ីមបាវ៉េអំពាវនាវឱ្យមានម៉ាស៊ីនព្យាបាលជំងឺមហារីកនៅតាមមន្ទីរពេទ្យរដ្ឋ
សិល្បការិនីស៊ីមបាវ៉េម្នាក់ដែលកំពុងប្រយុទ្ធនឹងជំងឺមហារីក បានស្នើអ្នកមានទ្រព្យធនឱ្យទិញម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្មសម្រាប់មន្ទីរពេទ្យនានារបស់រដ្ឋដោយសារតែម៉ាស៊ីននេះដែលមានតែមួយគត់របស់ប្រទេសស៊ីមបាវ៉េបានឈប់ដំណើរការ។ មនុស្សជាច្រើនបានបន្ទោសថាអត្រាស្លាប់ច្រើនក្នុងចំណោមអ្នកជំងឺមហារីកនៅស៊ីមបាវ៉េគឺដោយសារស្ថានភាពខ្សត់ខ្សោយនៃវិស័យសុខាភិបាលរបស់ប្រទេសនេះ។ លោក Columbus Mavhunga រាយការណ៍អំពីរឿងនេះពីរដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖