លោក Tendai Biti មេដឹកនាំគណបក្សប្រឆាំងនឹងប្រទេសស៊ីមបាវ៉េបានរងការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ពីការញុះញង់ឲ្យមានអំពើហិង្សាសាធារណៈហើយនឹងការប្រកាសខុសច្បាប់ពីលទ្ធផលការបោះឆ្នោតមានជម្លោះកាលពីសប្តាហ៍មុន។
អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយនៅពេលដែលលោកបានទៅដល់តុលាការក្នុងរដ្ឋធានីហារ៉ារ៉េថា «យើងនឹងបន្តការប្រយុទ្ធ»។
លោក Biti បានត្រូវគេបញ្ជូនទៅកាន់ស្រុកកំណើតរបស់លោកបន្ទាប់ពីពួកអាជ្ញាធរប្រទេសហ្សាំបៀបានច្រានចោលការស្វះស្វែងសុំសិទ្ធិជ្រកកោនរបស់លោក។លោក Gilbert Phiri ជាមេធាវីបាននិយាយថា លោកBiti បានត្រូវគេប្រគល់ជូនប៉ូលិសស៊ីមបាវ៉េកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនអើពើដីការរបស់តុលាការដើម្បីបញ្ឈប់ការនិរទេសខ្លួនរបស់លោក។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែង ការណ៍មួយដោយប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីរបាយការណ៍នៃការបដិសេធរបស់ប្រទេសសំប៊ី មិនផ្តល់ការលើកលែងទោសដល់លោក Biti ហើយនឹងការសម្រេចរបស់ប្រទេសនោះដើម្បីនិរទេសលោកទៅកាន់ប្រទេសស៊ីមបាវ៉េវិញ។ទីភ្នាក់ងារអង្គការសហប្រជាជាតិនោះបានហៅសកម្មភាពនេះថាជាការរំលោភយ៉ាងខ្លាំងដល់ច្បាប់អន្តរជាតិ។
លោក Biti ជាសមាជិកម្នាក់នៃសមាជិក៩នាក់របស់គណបក្សចលនាសម្រាប់សម្ព័ន្ធភាពនៃការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យដែលចង់ចាប់ខ្លួនដោយប៉ូលិសស៊ីមបាវ៉េចំពោះការញុះញង់ឲ្យមានអំពើហឹង្សាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុនដែលគណបក្សនោះបានអះអាងថា បានត្រូវប្រើមធ្យោបាយទុច្ចរិតដោយប្រធានាធិបតី Emmerson Mnangawa៕