ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​​ខ្មែរ​​​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នយោបាយ​និង​សង្គម


ជាង​៥០​ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៩​លាន​នាក់​ មាន​អាយុ​ក្រោម​៣០​ឆ្នាំ។
ជាង​៥០​ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៩​លាន​នាក់​ មាន​អាយុ​ក្រោម​៣០​ឆ្នាំ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ដើម្បី​យុវជន​ម្នាក់​និយាយ​ថា យុវជន​ខ្មែរ ចាំបាច់​ត្រូវ​តែ​សកម្ម​និង​ចូល​ប្រឡូក​ខាង​នយោបាយ​ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​ពួកគេ​ប្រសើរ​ឡើង​នៅ​ក្នុង​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល។

លោក ជាង សុខា នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កម្មវិធី​សំឡេង​យុវជន​នៃ​ការ​ផ្សាយផ្ទាល់​របស់​វីអូអេ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ១៣​ខែ​ឧសភា។​

«ពួកគេ​ត្រូវ​ធានា​ថា​ ពួក​គេ​មាន​ឈ្មោះ​ទៅ​បោះឆ្នោត ហើយ​ត្រូវ​ឈ្មុះឈ្មុល​ឲ្យ​ដឹង​ថា តើ​មាន​បេក្ខជន​ណា​ខ្លះ​ដែល​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​ខេត្ត​របស់​ពួកគេ។»

លោក ជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
លោក ជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
ប្រជាជន​កម្ពុជា​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​១២៣​រូប​នៅ​ក្នុង​សភា​ជាតិ​អាណត្តិ​ទី​៥។

ប្រជាជន​ខ្មែរ​វ័យ​ក្មេង​តំណាង​ឲ្យ​ពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​១៥​លាន​នាក់។ ជាង​៥០​ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៩​លាន​នាក់​ មាន​អាយុ​ក្រោម​៣០​ឆ្នាំ។

ដូច្នេះ លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​ដែល​ពួកគេ​ចូលប្រឡូក​នៅ​ក្នុង​ការ​សម្រេច​នយោបាយ​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ។​

«ការ​ចូលរួម​ក្នុង​សកម្មភាព​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​ប្រសើរ​ឡើង ដាច់​ខាត​ត្រូវ​តែ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រព័ន្ធ​ដឹកនាំ​ដោយ​ផ្ទាល់ ព្រោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​រចនា​សម័្ពន្ធ​នៅ​ក្នុង​សហគមន៍​ ដើម្បី​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ទាំង​មូល។»

ទាំង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កំពុង​កាន់​អំណាច​ បាន​ដាក់​បញ្ចូល​បេក្ខជន​របស់​ខ្លួន​មួយ​ចំនួន​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​និង​៣០​ឆ្នាំ ដើម្បី​ឲ្យ​ឈរ​ឈ្មោះ​ ដោយ​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញអ្នក​បោះឆ្នោត​វ័យ​ក្មេង៕

តើអ្នកគិតថាយុវជននឹងចូលរួមការបោះឆ្នោតច្រើនទេ?
XS
SM
MD
LG