ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Yellen ​​ទៅ​ដល់​​ចិន​ដើម្បី​ចរចា​​ពង្រឹង​ស្ថិរភាព​ចំណង​ទាក់ទង


រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.​លោកស្រី Janet Yellen(ស្តាំ) បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិប៉េកាំង​កាលពីថ្ងៃព្រហស្បតិ៍​ទី០៦ កក្កដា ឆ្នាំ២០២៣។(Pedro Pardo/Pool Photo via AP)
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.​លោកស្រី Janet Yellen(ស្តាំ) បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិប៉េកាំង​កាលពីថ្ងៃព្រហស្បតិ៍​ទី០៦ កក្កដា ឆ្នាំ២០២៣។(Pedro Pardo/Pool Photo via AP)

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.​លោកស្រី Janet Yellen បានអញ្ជើញ​ទៅ​ដល់ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជួប​ជាមួយ​ពួក​មន្ត្រី​ចិន ជាផ្នែក​នៃ​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​រកាំរកូស​រវាង​ប្រទេស​ទាំង​ពីរ។​

ពួក​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយនៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​ថាលោកស្រី Yellen ​នឹង​ពិភាក្សាអំពី​ការ​ធ្វើឱ្យ​សេដ្ឋកិច្ច​សាកលមាន​ស្ថិរភាព ​ជំទាស់នឹង​ការគាំទ្រ​របស់​ចិន​ដល់​រុស្ស៊ីនៅ​ពេល​រុស្ស៊ីលុកលុយ​ប្រទេស​អ៊ុយក្រែន។

គេ​មិន​រំពឹង​ថា​លោកស្រី Yellen នឹង​ជួប​ជា​មួយប្រធានាធិបតី​ចិន​លោក Xi Jinping ​ទេ។​

ទស្សនកិច្ច​របស់​លោកស្រីដែល​មាន​កំណត់​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ មាន​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ លោក Antony Blinken ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​មុន។

កាល​ពី​ដើម​សប្តាហ៍​នេះ​ លោកស្រី Yellen បានជួប​ជាមួយ​លោក Xie Feng ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​ស.រ.អ.ដែល​នៅ​ទី​នោះ​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយថា​លោកស្រី Yellon «​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន​ ក្នុង​ខណៈ​ដែលលោកស្រី​ក៏​និយាយ​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ប្រទេស​ទាំង​ពីរដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយឧបសគ្គ​សាកល ​មាន​រួម​ផ្នែកម៉ាក្រូសេដ្ឋកិច្ច​និង​បញ្ហា​ហិរញ្ញវត្ថុ»។

បណ្តាញ​សារ​ព័ត៌មាន​រដ្ឋនៃ​ប្រទេស​ចិនបាន​និយាយថា​លោក Xie ​បាន​សម្តែង​សេចក្តីសង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​នឹង​លុប​បំបាត់​ការ​ជ្រៀតជ្រែក​និង​ពង្រឹង​ការសន្ទនា​គ្នា៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press​ ទីភ្នាក់ងារ​សារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG