លោក Biden ប្រឈមសម្ពាធឲ្យប្រែក្រឡះគោលនយោបាយរបស់លោក Trump ស្តីពីស្ត្រី
ការស្ទង់មតិបន្ទាប់ពីបោះឆ្នោតការបង្ហាញថា ស្ត្រីបានជួយឲ្យលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០នេះ។ ស្ត្រីចំនួន ៥៧% បោះឆ្នោតឲ្យលោក Biden ហើយ ស្ត្រីចំនួន ៤២% បោះឆ្នោតឲ្យលោកប្រធានាធិបតី Donald Trump។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅសេតវិមានលោកស្រី Patsy Widakuswara ពិនិត្យមើលគោលនយោបាយរបស់លោក Trump ស្តីពីស្ត្រីនិងការសន្យាក្នុងយុទ្ធនាការរបស់លោក Biden ដែលធានាឲ្យមានសិទ្ធិស្ត្រីពេញលេញនិងសមភាពយេនឌ័រ ហើយរាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕