ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​លំដាប់​ពិភពលោក​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ប្រវត្តិសាស្រ្ត


សកម្មជន​បរិស្ថាន​ប្រមូល​គ្នា​បង្កើត​ជា​បន្តោង​សោរ​ដែល​រៀប​ដោយ​ប្រើ​រូប​មនុស្ស​ ដោយ​តំណាង​ឲ្យ​សញ្ញា​សន្តិភាព ហើយ​សរសេរ​ពាក្យ​ថា «100% renewable» នៅ​ក្បែរ Eiffel Tower ក្រុង​ប៉ារីស។
សកម្មជន​បរិស្ថាន​ប្រមូល​គ្នា​បង្កើត​ជា​បន្តោង​សោរ​ដែល​រៀប​ដោយ​ប្រើ​រូប​មនុស្ស​ ដោយ​តំណាង​ឲ្យ​សញ្ញា​សន្តិភាព ហើយ​សរសេរ​ពាក្យ​ថា «100% renewable» នៅ​ក្បែរ Eiffel Tower ក្រុង​ប៉ារីស។

បណ្តា​មេដឹកនាំ​មក​ពី​ប្រហែល​១៧០​ប្រទេស​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ រយៈពេល​៤​ខែ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចរចា​ជា​លើក​ដំបូង​បង្អស់។

មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា ពិធី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​សុក្រ​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​នៃ​ការ​សហការ​ផ្លូវ​ទូតលំដាប់​ពិភពលោក ដោយសារ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មិន​ធ្លាប់​មាន​ប្រទេស​យ៉ាង​ច្រើន​ដូច្នេះ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​របៀប​នេះ​ឡើយ។ ​

ពិធី​ចុះ​ហត្ថលេខា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​អនុវត្ត​កាន់​តែ​ឆាប់​មុន​ពេល​នៃ​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ពី​ដំបូង​ឡើយ​ត្រឹម​ឆ្នាំ​២០២០ ថ្វីត្បិត​តែ​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ត្រូវ​ឆ្លងកាត់​ដំណើរការ​គោលនយោបាយ​ក្នុង​បណ្តា​ប្រទេស​ដែលនឹង​ចុះ​ហត្ថលេខា​ក៏​ដោយ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry នឹង​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​កិច្ចប្រជុំមួយ​កាល​ពី​ខែ​ធ្នូ​ក្នុង​ទីក្រុង​ប៉ារីស ហើយ​វា​គឺ​ជា​កិច្ចព្រមព្រៀង​ធំ​បំផុត​ដែល​ចរចា​ពី​អាកាសធាតុ​នៅ​ទូទាំង​ពិភពលោក។ ការ​ព្យាយាម​ចងក្រង​ជា​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ឆ្នាំ​២០០៩​ត្រូវ​បាន​ច្រានចោល​ ដោយសារ​តែ​ភាព​ចម្រូងចម្រាស​រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​ក្រ ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG