ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សំខាន់ៗ​លើ​ពិភពលោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ


លោក​អគ្គលេខាធិការ​អ.ស.ប.​ថ្លែង​សុន្ទរកថា​នៅ​ពេល​បញ្ចប់​មហាសន្និបាត​កំពូល​ស្តី​ផែនការ​អាកាសធាតុ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
លោក​អគ្គលេខាធិការ​អ.ស.ប.​ថ្លែង​សុន្ទរកថា​នៅ​ពេល​បញ្ចប់​មហាសន្និបាត​កំពូល​ស្តី​ផែនការ​អាកាសធាតុ នៅ​ទីស្នាក់ការ​កណ្តាល​អ.ស.ប.​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

មេដឹកនាំ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដ៏​ក្ដៅ​គគុក​បំផុត ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ដំបូង​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York។

បន្ទាប់ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មក អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នេះ នឹង​ស្ដាប់​ឭ​សុន្ទរកថា​របស់​ក្រុម​មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។

ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹកនាំ​ទាំង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​យុវតី​ស៊ុយអែត​នាង Greta Thunberg បាន​រិះគន់​មេដឹកនាំ​លើ​ពិភពលោក​នៅ​ឯ​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ដោយ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ នាង Thunberg និយាយ​ថា មនុស្ស​កំពុង​រងគ្រោះ និង​ស្លាប់​ដោយសារ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​កើន​ឡើង​កម្ដៅ​ផែនដី ហើយ​មេដឹកនាំ​នានា​បាន​ត្រឹមតែ​និយាយ​តែ​ប៉ុណ្ណោះ។

យុវតី​វ័យ ១៦ ឆ្នាំ​រូប​នេះ បាន​ព្រមាន​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ជាង ៦០ នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា យុវជន​នឹង​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ទាំង​នេះ «រួច​ខ្លួន» នោះ​ទេ។

លោក Antonio Guterres ចង់​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កិច្ច​ប្រជុំ​នេះ និង​ជំរុញ​ឲ្យ​មេដឹកនាំ​នានា «បង្កើត​គម្រោង​ជាក់លាក់» មិន​មែន​គ្រាន់តែ «ថ្លែង​សុន្ទរកថា​ឲ្យ​បាន​តែ​ល្អ​មើល​នោះ​ទេ»៕

XS
SM
MD
LG