ភ្នំពេញ —
អ្នកស្រី កែវ នា នុត សាខន និង ប៊ុន ចិន្តាបានធ្លាក់ខ្លួនឈឺឡើងវិញនៅតាមមុខរបួសក្រោយពីហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពី៣ឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីមេធាវីនិងជនរងគ្រោះ។
ជនរងគ្រោះទាំងបីរូបត្រូវបានលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានបាញ់ឱ្យរងរបួសកាលពីខែកុម្ភៈឆ្នាំ២០១១ក្នុងខណៈពេលដែលមានការបាញ់បង្ក្រាបដោយអំពើហិង្សាពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទៅលើការតវ៉ារបស់ក្រុមកម្មកររោងចក្រនៅតំបន់ប្រតិបត្តិការពិសេស ខេត្តស្វាយរៀង។
អ្នកស្រី ប៊ុន ចិន្តាអាយុ២២ឆ្នាំត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូងខាងធ្វេងក៏ប៉ុន្តែថ្វីបើស្នាមរបួសបានជាសះស្បើយក៏ពិតមែនក៏ប៉ុន្តែស្នាមមុខរបួសផ្នែកខាងក្នុងបានធ្វើឱ្យអ្នកស្រីឈឺចុកចាប់ឡើងវិញ។
ប៊ុន ចិន្តាបានប្រាប់ VOA តាមរយៈទូរស័ព្ទថាអ្នកស្រីបានសុំច្បាប់ឈប់សម្រាកពីការងាររយៈពេលមួយសប្តាហ៍មកហើយដើម្បីព្យាបាលមុខរបួសដែលបានរើឡើងវិញ។ អ្នកស្រីបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានប្រាប់ថាជំងឺអ្នកស្រីទំនងជាមកពីប្រតិកម្មគ្រាប់រំសេវរហូតបានប៉ះពាល់ដល់សួត។
អ្នកស្រីនិយាយថា៖ «ខ្ញុំប៉ះពាល់សួតបងពីព្រោះអ្វីខ្ញុំធ្លុះសួត ដល់នេះទៅវាប៉ះពាល់សួត ហើយវាតេតាណូសច្រើនផង»។
ជនរងគ្រោះទាំងបីអ្នក កែវ នា នុត សាខន និង ប៊ុន ចិន្តា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដៃ ទ្រូង និងដងខ្លួន។
លោក កែវ រឹម អាយុ៤០ឆ្នាំឪពុក ជនរងគ្រោះកែវ នា បានបញ្ជាក់ថាជំងឺកូនរបស់លោកបានកម្រើកឡើងវិញដោយមានអាការៈឈឺត្រង់មុខរបួសនិងងងឹតមុខ។
លោកនិយាយថា៖«វាឈឺដៃ មិនដឹងជាយ៉ាងម៉េចវា មុខរបួសវាមិនទាន់ជា»។
មកដល់ពេលនេះមានរយៈពេលជិតបីឆ្នាំប៉ុន្តែ ទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតកំពុងរស់នៅយ៉ាងមានសេរីភាពនៅឡើយបើទោះបីជាតុលាការបានចេញដីកាបញ្ជាឱ្យចាប់ខ្លួនលោកក៏ដោយ។
លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
កាលពីខែតុលាឆ្នាំ២០១៣ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលដីការបស់សាលាដំបូងខេត្តស្វាយរៀងដែលបានសម្រេចផ្តន្ទាទោសឱ្យលោកឈូក បណ្ឌិតឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែនិងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះទាំងបីនាក់ជិត៦០លានរៀលគឺប្រហែលជា១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រី សារី បុត្រចរិយា មេធាវីការពារក្តីឱ្យជនរងគ្រោះទាំងបីរូបបានបញ្ជាក់ថាសំណុំរឿងលោក ឈូក បណ្ឌិត បានមកដល់តុលាការកំពូលហើយក៏ប៉ុន្តែលោកស្រីមិនទាន់ដឹងថាសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះនៅពេលណាទេ។
លោកស្រីនិយាយថា៖« យើងនៅគ្រប់គ្នាទន្ទឹងចាំមើលការចាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធប៉ុន្តែយើងដូចជាអត់បានឃើញអ្វីជាលទ្ធផលធំដុំនៅឡើយពាក់ព័ន្ធគាត់»។
សំណុំរឿងបាញ់សម្លាប់កម្មករនៅក្រុងបាវិតខេត្តស្វាយរៀងបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកនិងអន្តរជាតិដោយពួកគេទទូចឱ្យចាប់ខ្លួនទណ្ឌិត ឈូក បណ្ឌិតមកផ្តន្ទាទោស៕