ភ្នំពេញ —
សកម្មជនគណបក្សសង្គ្រោះជាតិរួមទាំងក្រុមស្ត្រីសកម្មជនដីធ្លីបឹងកក់និងបូរីកីឡាចំនួន១៩នាក់អាចនឹងត្រូវដោះលែងឲ្យមានសេរីភាពព្រមគ្នានាថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ នេះបើតាមការឲ្យដឹងពីមេធាវីនិងក្រុមសាច់ញាតិរបស់អ្នកទាំងនោះ។
លោក ជូង ជូងី មេធាវីកាពារក្តីឲ្យក្រុមសកម្មជនគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រនេះនៅវិមានរដ្ឋសភាថាក្រុមមេធាវីគណបក្សសង្គ្រោះជាតិកំពុងតែធ្វើការលើសំណុំឯកសារដើម្បីឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥រូបដែលស្ថិតនៅក្នុង ពន្ធនាគាព្រៃសឲ្យនៅក្រៅឃុំ និងស្នើឲ្យមានការលើកលែងទោសដល់ក្រុមសកម្មជនតវ៉ាដីធ្លីបឹងកក់រួមទាំងអតីតព្រះសង្ឃចំនួនបីនាក់ទៀតផង។
«ម្សិលមិញនេះក្រុមខ្ញុំជាមេធាវីនិងបានរៀបចំពាក្យសុំដាក់ទៅតុលាកាស្នើឲ្យមានការដោះលែងអស់ហើយ ទាក់ទិននិងស្ត្រីបឹងកក់ ក្រុមមាជ សុវណ្ណារ៉ា៥នាក់ ហើយនឹងសង្ឃបីអង្គ។ តាមការព្យាករណ៍គឺត្រូវដោះនៅថ្ងៃច័ន្ទនេះហើយ»។
លោកបានបន្ថែមថា ក្រុមស្ត្រីបឹងកក់ទាំង១១រូបរួមទាំងអតីតព្រះសង្ឃបីរូបនឹងត្រូវបាន ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនីព្រះរាជទានទោសនិងដោះលែងស្របពេលដែលតុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការដើម្បីសម្រេចឲ្យសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅឃុំនាថ្ងៃច័ន្ទនោះផងដែរ។ ក៏ប៉ុន្តែសកម្មជនទាំងនោះត្រូវតែផ្តិតមេដៃដកពាក្យបណ្តឹងសាទុក្ខរបស់ពួកគេចេញពីតុលាកាកំពូលជាមុនសិន។
លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្ស១០នាក់ផ្សេងទៀតត្រូវបានតុលាការចោទប្រកាន់ថា បានបង្កហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យកងសន្តិសុខដែលត្រូវបានជួលដោយសាលាក្រុងភ្នំពេញប្រមាណជិត៥០នាក់ បានរងរបួស។សកម្មជននយោបាយចំនួនប្រាំមួយនាក់ក្នុងចំណោមនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នរួចហើយ។
កម្រងរូបភាព៖ សាលាឧទ្ធរណ៍បន្ធូរបន្ថយទោសសកម្មជនជាប់ពន្ធនាគារ១០នាក់ និងព្រះសង្ឃមួយអង្គ
1/6
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងគង់ ចាន់ ថា ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចេញពីបន្ទប់សវនាការ ក្រោយពីប្រកាសសាលក្រមរួច។
បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
2/6
អ្នកស្រី ង៉ែត ឃុន សកម្មជនបឹងកក់ ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចូលក្នុងបន្ទប់សវនាការ។
បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
3/6
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងគង់ ចាន់ ថា ត្រូវបានអនុរក្សពន្ឋនាគារបណ្តើរចេញពីបន្ទប់សវនាការ ក្រោយពីប្រកាសសាលក្រមរួច។
បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
4/6
អ្នកស្រី បូ ឆវី សកម្មជនបឹងកក់បានស្រែកថាអយុត្តិធម៌បន្ទាប់ពីតុលាការប្រកាសសាលក្រមរួច។
បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបានបន្ធូរបន្ថយទោសកំហុសខ្លះដល់សកម្មជនបឹងកក់មួយចំនួន សកម្មជនតំបន់បឹងកក់ និងព្រះសង្ឃ បានក្រាញននៀលនៅខាងក្នុងបន្ទប់សវនាការ មិនព្រមចាកចេញទេ រហូតដល់ក្រុមអនុរក្សពន្ធនាគារបានចាប់អូសពួកគេចេញដាក់លើរថយន្ត។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍វិញ ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅសហគមន៍ផ្សេងៗបានមកតវ៉ាដើម្បីឲ្យដោះលែងសកម្មជនដីធ្លីទាំង១១នាក់ឲ្យមានសេរីភាពវិញ រួមទាំងព្រះសង្ឃ៕
5/6
ក្រុមអ្នករងគ្រោះដោយសារបញ្ហាដីធ្លីបានមកតវ៉ានៅខាងក្រៅអគារសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យដោះលែងសកម្មជនបឹងកក់ចំនួន១០នាក់ និងព្រះសង្ឃមួយអង្គ។

6/6

Previous slide
Next slide
ដោយឡែកក្រុមសកម្មជនជាស្ត្រីនិងអតីតព្រះសង្ឃចំនួន១១នាក់ផ្សេងទៀតត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសដាក់ពន្ធនាគារដោយពួកគាត់ធ្វើបាតុកម្មទាមទារឲ្យសាលារាជធានីភ្នំពេញជួយដោះស្រាយរឿងទឹកលិចផ្ទះរបស់ពួកគាត់។
កញ្ញាហេង សុខាដែលជាកូនស្រីរបស់លោកយាយង៉ែត ឃុន ហៅម៉ាំមី សកម្មជនដីធ្លីដ៏សកម្មនោះបានបា្រប់ឲ្យដឹងថាសកម្មជនដីធ្លីទាំងអស់បានយល់ព្រមដកបណ្តឹងសាទុក្ខរបស់ពួកគេចេញពីតុលាការកំពូលរួច បន្ទាប់ពីក្រុមតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះបានស្នើសុំនោះ។ ហើយពេលនេះពួកគាត់ រង់ចាំព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនីព្រះរាជទានទោស។
«ពួកយើងអត់មាននឹកស្មានថាគេដោះលែងមុនចូលចូលឆ្នាំនេះអញ្ចឹង។ ទាល់គេដោះលែងគេឲ្យយើងផ្តិតមេដៃ និងជូនដំណឹងភ្លាមៗអញ្ចឹង។ យើងមានអារម្មណ៍ប្លែកនិងរំភើប»។
គួរបញ្ជក់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឯកភាពបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាហេតុធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពធូរស្រាលឡើងវិញ។
លោក ជូង ជូងីបានបន្ថែមថាដំណើរការដោះលែងនេះគឺដោយសារតែមេដឹកនាំគណបក្សនយោបាយទាំងពីរមានការឯកភាពផ្នែកនយោបាយហើយអ្នកទោសនយោបាយទាំងអស់គួរមានការដោះលែង។
«វាជាការសម្របសម្រួលនយោបាយ និយាយរួមស្ថានភាពនយោបាយវាមានការប្រសើឡើង ហើយដែរអ្នកដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិនិងសម្តេចនាយកមានដំណោះស្រាយល្អ ម្លោះហើយអ្នកដែលពាក់ព័ន្ធនយោបាយទាំងអស់គួរមានការដោះលែង»។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ថាការដោះលែងនោះដោយសារបរិយាកាសសង្គមមានការធូរស្រាលឡើងវិញដែរ។
លោក អំ សំអាត ប្រធានក្រុមបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានស្វាគមន៍ចំពោះចំណាត់ការនេះ ក៏ប៉ុន្តែលោកមានការសោកស្តាយដែលអ្នកនយោបាយនៅកម្ពុជា តែងតែ អនុវត្តវប្បធម៌ យកសកម្មជនរបស់គណបក្សនយោបាយឬដីធ្លីទាំងនោះជាថ្នូរនឹងការចរចាដោះស្រាយទំនាស់របស់ខ្លួននោះ៕