តើបេក្ខជនណាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នេះ?
នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ ការស្ទង់មតិនានាបានបង្ហាញថា បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងនាំមុខគូប្រជែងរបស់លោក គឺលោកប្រធានាធិបតី Donald Trump។ ទោះបីជាការស្ទង់មតិ អាចបង្ហាញឲ្យដឹងអំពីប្រជាប្រិយភាពរបស់បេក្ខជនក្នុងដំណាក់កាលណាមួយក៏ដោយ ក៏ការស្ទង់មតិទាំងនោះជាទូទៅមិនបានទស្សន៍ទាយពីលទ្ធផលនៃការបោះឆ្នោតនោះទេ។ អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅសេតវិមានអ្នកស្រី Patsy Widakuswara បានសម្ភាសអ្នកជំនាញ ២ រូប ដែលបានព្យាករណ៍អំពីលទ្ធផលនៃការបោះឆ្នោតដោយមិនអាស្រ័យទៅលើការស្ទង់មតិនោះទេ ប៉ុន្តែផ្អែកលើវិធីសាស្ត្រនៃការទស្សន៍ទាយរបស់ពួកគេផ្ទាល់។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕