ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO ថា ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​មិន​ត្រឡប់​ដូច​ធម្មតា​ទេ​សម្រាប់​ពេល​មួយ​រយៈ


អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ថ្លែង​សុន្ទរកថា នៅក្នុង​សន្និសីទ​តាម​រយៈវីដេអូ​មួយ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០។
អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus ថ្លែង​សុន្ទរកថា នៅក្នុង​សន្និសីទ​តាម​រយៈវីដេអូ​មួយ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ច័ន្ទ អគ្គនាយក​អង្គការ​នេះ លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ទោះបីជា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​កន្លែង​ផ្សេង​ទៀត​បាន​បង្ហាញ​ថា វា​អាច​ទៅ​រួច​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នេះ​ក៏​ដោយ ក៏​ប្រទេស​ជា​ច្រើន «កំពុង​ដើរ​លើ​ទិសដៅ​ខុស»។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ គឺ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​នៅ​ទូទាំង​ពិភពលោក ហើយ​ស្ថានការណ៍​នឹង​មិន​ត្រឡប់​មក​រក «ភាព​ធម្មតា​ដូច​ពី​មុន» សម្រាប់​ពេល​មួយ​រយៈ។

នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​របស់​អង្គការ WHO កាល​ពី​ថ្ងៃ​ច័ន្ទ អគ្គនាយក​អង្គការ​នេះ លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ទោះបីជា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​កន្លែង​ផ្សេង​ទៀត​បាន​បង្ហាញ​ថា វា​អាច​ទៅ​រួច​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នេះ​ក៏​ដោយ ក៏​ប្រទេស​ជា​ច្រើន «កំពុង​ដើរ​លើ​ទិសដៅ​ខុស»។

លោក Tedros បាន​បង្ហាញ​អំពី​សេនារីយ៉ូ ៤ ដែល​មាន​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ ទាក់ទិន​នឹង​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។ នៅ​ក្នុង​សេនារីយ៉ូ​ទី​មួយ ប្រទេស​ដែល​ប្រុង​ប្រយ័ត្ន និង​ដឹង​អំពី​រឿង​នេះ «បាន​ត្រៀម​ខ្លួន និង​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ចំពោះ​ករណី​ឆ្លង​ដំបូងៗ។ ជា​លទ្ធផល ប្រទេស​ទាំង​នោះ​អាច​ជៀសវាង​មិន​ឲ្យ​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ច្រើន​បាន​កន្លង​មក»។

លោក​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​នេះ​បាន​បន្ត​នូវ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​ដើម្បី​ស្វែងរក ដាក់​នៅ​ដាច់​ដោយ​ឡែក ធ្វើ​តេស្ត និង​មើល​ថែ​ព្យាបាល​អ្នក​ជំងឺ ដែល​ធ្វើ​ឲ្យ​អាច​ទប់ទល់​នឹង​ជំងឺ​នេះ​បាន។

នៅ​ក្នុង​សេនារីយ៉ូ​ទី ២ លោក Tedros បាន​លើក​ឡើង​ពី​ប្រទេស​ដែល​ជួប​ប្រទះ​នូវ​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ប៉ុន្តែ​អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​ដឹកនាំ​ខ្លាំងក្លា និង​ការ​គោរព​របស់​ប្រជាពលរដ្ឋ​ចំពោះ​វិធានការ​សុខភាព​សាធារណៈ​សំខាន់ៗ។ លោក​ថា ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ត្រូវ​នឹង​សេនារីយ៉ូ​នេះ។

សម្រាប់​សេនារីយ៉ូ​ទី ៣ លោក Tedros បាន​លើក​ឡើង​ពី​ប្រទេស​ដែល​ទប់ស្កាត់​ជំងឺ​នេះ​បាន​នៅ​ពេល​វា​ឆ្លង​រាលដាល​ខ្លាំង​លើក​ដំបូង ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​លឿន​ពេក ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ថ្មី​ដ៏​គ្រោះថ្នាក់។

រី​ឯ​សេនារីយ៉ូ​ទី ៤ វិញ លោក Tedros បញ្ជាក់​ថា គឺ​ប្រទេស​ទាំង​ឡាយ​ណា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​នេះ​ខ្លាំងក្លា។ លោក​ថា សេនារីយ៉ូ​នេះ​គឺ​កើត​មាន​នៅ «ទូទាំង​ទ្វីប​អាមេរិក អាស៊ី​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក»៕

XS
SM
MD
LG