អង្គការសុខភាពពិភពលោក WHO និយាយថា ជនរងគ្រោះណាដែលធ្វើតេស្តឈាមមានមេរោគហ៊ីវ ដែលជាមេរោគបង្កើតជំងឺអេដស៍ គួរតែត្រូវគេផ្តល់ថ្នាំទប់ទល់នឹងជំងឺនេះហៅថា anti-retroviral ជាបន្ទាន់។ នេះជាការណែនាំថ្មីមួយដែលត្រូវប្រកាសដោយទីភ្នាក់ងាររបស់អង្គការសុខភាពពិភពលោកនៅថ្ងៃពុធនេះ។
ការពង្រីកការប្រើថ្នាំ anti-retroviral ព្យាបាលត្រូវបានគាំទ្រក្នុងការស្រាវជ្រាវថ្មីពី ការសាកល្បងរបស់វេជ្ជសាស្ត្រ ដែលបានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំព្យាបាល anti-retroviral (ART) បានធ្វើឲ្យអ្នកផ្ទុកមេរោគហ៊ីវ រស់បាន មានសុខភាពល្អ និងកាត់បន្ថយការឆ្លងមេរោគទៅកាន់ដៃគូ។
ទីភ្នាក់ងារអ.ស.ប.នេះបាននិយាយកាលពីមុនថា អ្នកជំងឺគួរព្យាបាលបន្ទាប់ពី កោសិកាការពារសិរីរាង្គកាយមានការធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ។
អង្គការ WHO និយាយថា អនុសាសន៍ថ្មីរបស់ខ្លួននឹងធ្វើឲ្យមានកំណើននៃចំនួន អ្នកផ្ទុកមេរោគមានសិទ្ធិទទួលបានថ្នាំព្យាបាល antiretroviral treatment ដែលកើនពីចំនួន២៨លាននាក់ទៅ៣៧លាននាក់ ពាសពេញពិភពលោក៕