ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​ពាណិជ្ជកម្ម​សេតវិមាន៖ គ្មាន​ប្រទេស​ណា​រួច​ផុត​ពី​ការ​បង់ពន្ធ​ដែល​កំណត់​ថ្មី​នេះ​ទេ


ដែក​ថែប​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​រោងចក្រ​ផលិត​ដែក​ថែប​នៅ​ក្នុង​ក្រុង Duisburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។
ដែក​ថែប​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​រោងចក្រ​ផលិត​ដែក​ថែប​នៅ​ក្នុង​ក្រុង Duisburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។

លោក Peter Navarro ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិនមាន​ផែនការ​នឹង​លើកលែង​ប្រទេស​ណាមួយ​ឲ្យ​រួច​ពី​ការ​បង់ពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប​ និង​អាលុយមីញ៉ូម​មក​កាន់​សរហដ្ឋអាមេរិក​នោះ​ទេ។

លោក Navarro បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន CNN ថា ព័ត៌មាន​លម្អិត​ទៅ​លើ​ការ​ដំឡើង​ពន្ធ​នាំចូល​ប្រមាណ​២៥​ភាគរយ​ទៅ​លើ​ដែក​និង​១០​ភាគរយ​ទៅ​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម​គួរ​តែ​ត្រូវ​រួចរាល់​ក្នុង​សប្តាហ៍​នេះ ឬ​យ៉ាង​យូរ​បំផុត​ត្រឹម​ដើម​សប្តាហ៍​ក្រោយ។

ការ​ដំឡើង​ពន្ធ​នាំចូល​ថ្មី​របស់​លោក ត្រាំ ទៅ​លើ​លោហធាតុ​សំខាន់ៗ​បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ ក៏​ដូចជា​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់ៗ ដូចជា​កាណាដា​និង​សហភាព​អឺរ៉ុប​ផង​ដែរ។ ក៏​ប៉ុន្តែ​លោក ​Navarro និយាយ​ថា ពន្ធ​នាំចូល​នេះ​គឺ​ចាំបាច់ ​«ដើម្បី​ការពារ​សន្តិសុខ​ជាតិ​និង​សេដ្ឋកិច្ចជាតិ​អាមេរិក»។

លោក​បាន​ច្រានចោល​ការ​ការ​ព្រួយបារម្ភ​ពី​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ដែល​បាន​គាំទ្រ​ដល់​ការ​បង្កើន​ពន្ធ​សម្រាប់​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ មិនមែន​បង្កើន​ពន្ធ​ទៅ​លើ​ការ​នាំចូល​លោហធាតុ​ពី​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​នោះ​ទេ។

ប្រទេស​កាណាដា ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​អាមេរិក អាច​នឹង​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ដោយ​សារ​តែ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក កាណាដា​បាន​នាំ​ចូល​អាលុយមីញ៉ូម​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​៧ពាន់​២រយ​លាន​ដុល្លារ​ និង​ដែកថែប​មាន​តម្លៃ​៤ពាន់​៣រយ​លាន​ដុល្លារ។ ការ​ដំឡើង​ពន្ធ​នាំ​ចូល​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដទៃទៀត​ដែរ ដូចជា អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង តួកគី និង​ជប៉ុន។ ចិន​គឺ​ជា​ប្រទេស​ដែល​ផលិត​ដែកថែប​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក​ ប៉ុន្តែ​នាំ​ចូល​ដែកថែបមក​កាន់​សហរដ្ឋអាមេរិក​ត្រឹម​តែ​២ភាគរយ​ប៉ុណ្ណោះ ហើយ​នឹង​អាច​រង​ផល​ប៉ះពាល់​តិចតួច៕

XS
SM
MD
LG