ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បាន​ប្រកាស​ចំនួន​កំណត់​ជនភៀស​ខ្លួន​ទាប​បំផុត​ជាផ្លូវការ


Nadia Hanan Madalo អោប​បងប្រុស​របស់​នាង​នៅ​អាកាសយានដ្ឋានបន្ទាប់ពី​លោក​បាន​មកដល់​ពី​ប្រទេស​អ៊ីរ៉ាក់កាលពី​ថ្ងៃទី​១៥ មីនា ២០១៧​ នៅ​រដ្ឋ San Diego។
Nadia Hanan Madalo អោប​បងប្រុស​របស់​នាង​នៅ​អាកាសយានដ្ឋានបន្ទាប់ពី​លោក​បាន​មកដល់​ពី​ប្រទេស​អ៊ីរ៉ាក់កាលពី​ថ្ងៃទី​១៥ មីនា ២០១៧​ នៅ​រដ្ឋ San Diego។

សេតវិមាន​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ការ​កម្រិតចំនួន​ជនភៀសខ្លួនច្រើន​បំផុត​ប្រចាំ​ឆ្នាំ​មក​កាន់ស.រ.អា.ក្នុង​ឆ្នាំ​សារពើពន្ធ២០១៨​នឹង​មាន៤ម៉ឺន៥ពាន់នាក់។​ដោយ​ហៅកម្មវិធីនេះថា «America First Refugee Program» សេចក្តី​ប្រកាស​នេះ​កាល​ពីយប់ថ្ងៃ​សុក្រនិយាយថា​វាជា «កម្រិតមួយ​ដែល​យោលទៅ​តាម​សុវត្ថិភាព​របស់​ប្រជារាស្ត្រ​អាមេរិកាំង»។

ការកម្រិតថ្មី​នេះ​ដែល​បានត្រូវ​ស្នើជូន​សភា​កាល​ពី​ពេល​មុននេះ​ក្នុង​សប្តាហ៍នេះ​បាន​ធ្វើ​ឱ្យ​ស.រ.អា.ទទួល​យក​ជនភៀសខ្លួន​ក្នុងឆ្នាំ​សារពើ​ពន្ធ​២០១៨​តិចជាងកាលពី​៣៧ឆ្នាំ​មុនដែល​នៅ​ពេល​នោះមានកម្មវិធី​ជន​ភៀសខ្លួនបច្ចុប្បន្នដែលគេ​ស្គាល់ថា​ជា​កម្មវិធី​យក​ក្រុមជនភៀសខ្លួន​ចូល​មក​ក្នុង​ស.រ.អ.ហៅ​កាត់ថា​ USRAP។

សេតវិមាន​បាននិយាយកាល​ពីថ្ងៃ​សុក្រថាសេចក្តី​សម្រេចនេះបានត្រូវធ្វើឡើងក្រោយ​ពី​បានពិគ្រោះយោបល់ជាមួយលោករដ្ឋមន្ត្រី​ក្រសួងការបរទេសស.រ.អ., លោក​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​និង​ក្រុមសន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី។​

សេតវិមាន​បាន​ថ្លែង​ថា​ការ​កម្រិត​ថ្មីនេះ​នៃ​ចំនួន​ជន​ភៀស​ខ្លួន​ច្រើន​បំផុត «បាន​ត្រូវ​រចនា​ឡើង​ដើម្បី​សម្រប​សម្រួល​តាម​ទម្រង់​ការ​ពិនិត្យ​ពិច័យ​បន្ថែម​ដើម្បី​ពិនិត្យ​មើល​សំណុំ​បែបបទ​របស់​ពួក​អ្នកដាក់​ពាក្យ​សុំ​មក​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​ឱ្យ​បាន​ល្អិតល្អន់​និង​ប្រកប​ដោយ​សុវត្ថិភាព​ក្រែង​អាច​មានការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​សាធារណៈ​និង​សន្តិសុខ​ជាតិ»៕

XS
SM
MD
LG