ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស.រ.អា.​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (រូប​កណ្តាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក Jim Mattis (រូប​ស្តាំ) និង​លោក Jens Stoltenberg អគ្គលេខាធិការ​របស់​អង្គការ​ណាតូ នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (រូប​កណ្តាល) ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក Jim Mattis (រូប​ស្តាំ) និង​លោក Jens Stoltenberg អគ្គលេខាធិការ​របស់​អង្គការ​ណាតូ នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. Jim Mattis បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ពុធនេះក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​មិន​បាន​ឱ្យ​ដឹង​ជា​មុន​ ដែលជា​ដំណើរ​ទស្សនកិច្ច​លើកទី​មួយ​របស់​លោក​ចាប់តាំង​ពី​សេតវិមាន​បាន​ប្រកាស​អំពី​ផែនការ​ត្រូវ​សើរើ​មួយសម្រាប់​សង្គ្រាម​ដឹកនាំ​ដោយ​ស.រ.អា.​នៅ​ក្នុង​ប្រទេស​នេះ។​

លោក Mattis បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ចុះចត​ក្នុង​ក្រុង​កាប៊ុល ដែល​ជា​ទី​ឈប់សំចត​ទី​ពីរ​របស់​លោកនៅ​ក្នុង​ទស្សនកិច្ចក្នុង​ទ្វីបអាស៊ី​ខាង​ត្បូង​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ក្រុង New Delhi។​

ផែនការ​របស់​ប្រធានាធិបតី​ Donald Trump អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ត្រូវ​ប្រកាស​កាល​ពី​ខែ​មុន​មាន​ទាក់ទិន​នឹង​មុខ​នាទី​ធំជាង​មុន​សម្រាប់​ពួក​ប្រទេស​មាន​ពាក់ព័ន្ធ​ក្នុង​តំបន់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​ឥណ្ឌា​ផង​ដែរ ដើម្បី​ជួយ​ទម្លាយ​ភាព​ទាល់ច្រក​ជា​មួយ​ពួក​បះបោរ​តាលីបង់។​

នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​នៃ​ប្រទេសឥណ្ឌា​ លោក Mattis បាន​កោតសរសើរការ​ផ្តល់​វិភាគ​ទាន «កាត់តម្លៃ​មិន​បាន» របស់​ប្រទេសឥណ្ឌា​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​ស្វាគមន៍​ដល់ «កិច្ចខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​ឧបត្ថម្ភ​ផ្ចុងផ្តើម​លទ្ធិ​ប្រជាធិបតេយ្យ ស្ថិរភាព និង​សន្តិសុខ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន»។ សមភាគី​ឥណ្ឌា​របស់​លោក Mattis គឺ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​ Nirmala Sitharaman បាន​សន្យា​ថា​ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល ទោះ​ណា​ជា​លោក​បាន​បដិសេធ​ការ​បញ្ជូន​ទាហាន​ទៅ​ប្រទេស​អាហ្វហ្គានីស្ថានក៏​ដោយ៕

XS
SM
MD
LG