ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​បាន​ពិភាក្សា​ពី​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​ជាមួយ​ក្រសួងការពារ​ប្រទេស​និង​ការ​បរទេស


រូបភាព​ឯកសារ​ផ្តល់​ដោយ​ទីក្រសួង​ការពារ​ប្រទេស៖
ប្រព័ន្ធការពារ​មីស៊ីល​ THAAD បាន​បាញ់កម្ទេច​មីស៊ីល​សាក​ល្បង​មួយ​ដែល​គេ​មិន​បញ្ចេញ​ពី​កាល​បរិច្ឆេទ។
រូបភាព​ឯកសារ​ផ្តល់​ដោយ​ទីក្រសួង​ការពារ​ប្រទេស៖ ប្រព័ន្ធការពារ​មីស៊ីល​ THAAD បាន​បាញ់កម្ទេច​មីស៊ីល​សាក​ល្បង​មួយ​ដែល​គេ​មិន​បញ្ចេញ​ពី​កាល​បរិច្ឆេទ។

មន្រ្តី​ម្នាក់​របស់​សេតវិមាន​បាន​បញ្ជាក់​ប្រាប់ ​VOA​ ថា ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​និងលោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ បាន​ពិភាក្សា​ពី​ការ​ផ្អាក​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ Ballistic ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។

កូរ៉េខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​នឹង​ផ្អាក​កម្មវិធី​ដែល​គេ​ស្គាល់​ថាប្រព័ន្ធ​ការ​ពារ​កាំជ្រួច ​THAAD។

​មន្រ្តី​រូបនេះ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សម្ព័ន្ធ​មិត្ត​កូរ៉េខាង​ត្បូងស្តី​ពី​បញ្ហា​នេះ។​ មន្រ្តី​រូប​នេះ​បាន​និ​យាយ​ទៀត​ថា​ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ប្រាប់​សហរដ្ឋ​អាមេរិកថា ខ្លួន​នឹង​មិន​ងាក​ចេញ​ពី​ការ​សន្យា​កាល​ពី​ពេល​មុន​ចំពោះ​ប្រព័ន្ធការពារ​កាំ​ជ្រួច​នេះ​ទេ ​ហើយ​បាន​និយាយ​ទៀត​ថា ​សហរដ្ឋ​អាមេរិកបាន​ផ្តល់​ការ​ធានា​ដដែល​នេះ​ដល់​កូរ៉េខាង​ត្បូង។

អនាគត​នៃ​កម្ម​វិធី​នេះ​មានភាព​មិន​ប្រាកដ​ប្រជា​ចាប់​តាំង​ពី​កូរ៉េខាង​ត្បូង​បាន​ប្រ​កាសពី​ការ​ផ្អាក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​នោះ​កាល​ពី​ថ្ងៃ​ពុធ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​កូរ៉េខាង​ជើង​បាន​រាយការណ៍​ថា ខ្លួន​ការ​ធ្វើ​សាក​ល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​សមុទ្រ​ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​នាវា​ចំបាំង​របស់​សត្រូវ។

ទីភ្នាក​ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាង​ជើង​បាន​រាយការណ៍​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ពី​ដី​ទៅ​សមុទ្រ​ជា​ច្រើន​គ្រាប់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្រោម​ការ​ពិនិត្យ​មើល​របស់​មេដឹកនាំ​កូរ៉េខាង​ជើង ​Kim Jong Un៕

XS
SM
MD
LG