ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កម្មវិធីកាំជ្រួច​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង


ប្រធានាធិបតី​ត្រាំ​ថ្លែង​អំពី​តួនាទី​របស់សហរដ្ឋអាមេរិក​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារិស​កាល​ពី​ថ្ងៃទិ​០១ មិថុនា ២០១៧ សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន។
ប្រធានាធិបតី​ត្រាំ​ថ្លែង​អំពី​តួនាទី​របស់សហរដ្ឋអាមេរិក​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារិស​កាល​ពី​ថ្ងៃទិ​០១ មិថុនា ២០១៧ សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​សហរដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចំនួន​៩​ហើយ​នឹង​បុគ្គល​៣​នាក់​ដែល​សង្ស័យថា​មានការ​ទាក់​ទិន​នឹង​កម្ម​វិធីកាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង ​នេះតាម​ការ​បញ្ជាក់​របស់​ក្រសួងរតនាគារ​សហរដ្ឋ​អាមេរិក។

វិធានការ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍នឹង​រារាំង​បុគ្គល​និង​ក្រុមហ៊ុន ​រួមមាន​ក្រុមហ៊ុន​២​របស់​រុស្ស៊ី​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពលរដ្ឋ​សហរដ្ឋ​អាមេរិកហើយ​នឹង​ផ្អឹប​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ចំណាត់​ការណ៍នេះ​កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ខិតខំ​ទប់ស្កាត់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​និងកាំ​ជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បាញ់​បង្ហោះកាំជ្រួច Ballistic ​កាល​ពី​សប្តាហ៍​មុន។

ការដាក់​ទណ្ឌ​កម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​រួមមាន​ក្រុម​ហ៊ុន​២​របស់​ប្រទេស​រុស្ស៊ី​គឺ ក្រុម​ហ៊ុន Ardis-Bearing LLC ​និង​ក្រុមហ៊ុន​ប្រេង Independent Petroleumដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជីខ្មៅ​ចំពោះ​ការផ្តល់​ប្រេង​និង​ឧបករណ៍​ធ្វើ​មីស៊ីល​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង។

លោក John Smith នាយក​ការិយាល័យ​ត្រួតត្រា​ទ្រព្យសម្បត្តិ​បរទេស​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា «ក្រសួង​រតនាគារ​អាមេរិក ​កំពុង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​យើង​ដើម្បី​ទប់ទល់​នឹង​បណ្តាញ​ដែល​អាច​ជួយ​សកម្មភាព​អស្ថិរភាព​របស់​កូរ៉េខាង​ជើង ​ហើយ​យើង​ជំរុញឲ្យ​ដៃគូ​របស់​យើង​ចាត់វិធានការ​ស្រប​គ្នា​ដើម្បីកាត់​ផ្តាច់​ប្រភព​ផ្គត់​ផ្គង់​ថវិកា​របស់​ពួក​គេ‍»។

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ពួក​អ្នកការទូត​សហរដ្ឋ​អាមេរិក​និង​ចិនត្រូវគេ​រំពឹង​ថា ​នឹង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​មនុស្សនិង​ក្រុម​ហ៊ុនកាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដែល​បាន​ពាក់ព័ន្ធ​នឹងជាមួយ​កម្មវិធីកាំជ្រួច​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង៕

XS
SM
MD
LG