ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា ការ​សាកល្បង​គ្រាប់​មីស៊ីល​ម្សិលមិញ​ទទួល​បាន​ជោគជ័យ


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ញញឹម​នៅ​ពេល​បាញ់​រ៉ុក្កែត​ផ្លោង​តាម​ប្រព័ន្ធ​តម្រង់​ទិស​មួយ​នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ញញឹម​នៅ​ពេល​បាញ់​រ៉ុក្កែត​ផ្លោង​តាម​ប្រព័ន្ធ​តម្រង់​ទិស​មួយ​នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ ទទួល​បាន​ជោគជ័យ និង​បាន​ប្រើ​ប្រព័ន្ធ​តម្រង់​ទិស​ដ៏​ត្រឹមត្រូវ​ថ្មី​មួយ។

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ស្ថាប័ន​យោធា​បាន​បញ្ជាក់​ថា ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ គឺ​ជា​ការ​សាកល្បង​គ្រាប់​មីស៊ីល ដែល​ហោះ​ត្រង់​ស្មើ​មួយ ដែល​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជប៉ុន ដែល​មាន​ចម្ងាយ​ប្រហែល ៤៥០ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​តាមដាន​គ្រាប់​ផ្លោង​មីស៊ីល ដែល​ហោះ​បាន​រយៈ​ចម្ងាយ​ខ្លី​នេះ​បាន ៦ នាទី និង​បាន​កំណត់​ថា គ្រាប់​មីស៊ីល​នេះ​មិន​មែន​ជា​ការ​គំរាមកំហែង​ដល់​ទ្វីប​អាមេរិក​ខាង​ជើង​នោះ​ទេ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​បញ្ជាក់​តាម​ប្រព័ន្ធ Twitter ថា៖ «កូរ៉េ​ខាង​ជើង​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ជិត​ខាង​ខ្លួន​នោះ​ទេ ដោយសារតែ​ខ្លួន​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​មួយ​គ្រាប់​ទៀត»។ ប៉ុន្តែ លោក Trump បាន​សរសើរ​ប្រទេស​ចិន សម្រាប់​ការ​ព្យាយាម​ខ្លាំងក្លា​នៅ​ក្នុង​ការ​រារាំង​មហិច្ឆតា​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រទេស​ចិន​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា មាន​តែ​កិច្ច​ចរចា​ទេ ​ជា​វិធី​ដោះស្រាយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​បាន។

ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មេដឹកនាំ​នានា​ដែល​ចូលរួម​កិច្ច​ប្រជុំ​សេដ្ឋកិច្ច G ៧ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ខ្លួន៕

XS
SM
MD
LG