ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ស្បៀងអាហារ​ពិភពលោក៖ ស្បៀង​អាហារ​សម្រាប់​ចែក​ដល់​ប្រជាជន​អត់ឃ្លាន​នៅ​យេម៉ែន​ត្រូវ​បាន​លួច​បន្លំ

កប៉ាល់​ដឹក​ទំនិញ​មួយ​ឈប់​ចត​នៅ​ក្រុង Hodeida ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នា២០១៨។
កប៉ាល់​ដឹក​ទំនិញ​មួយ​ឈប់​ចត​នៅ​ក្រុង Hodeida ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នា២០១៨។

ស្បៀងអាហារ​សម្រាប់​ប្រជាជន​យេម៉ែន​ដែល​កំពុង​អត់ឃ្លាន​ត្រូវ​បាន​លួចបន្លំ​នៅ​ក្នុង​តំបន់​នានា​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ហូទី។ នេះ​បើយោង​តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​កម្មវិធី​នេះ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជាច្រើន​ដែល​ត្រូវ​ទទួល​បាន​ស្បៀងអាហារ​នៅ​ក្នុង​រដ្ឋធានី ​នៅ​មិន​ទាន់​ទទួល​បាន​ស្បៀងអាហារ​ទាំង​នោះ​នៅឡើយ​ទេ ហើយ​អ្នក​ខ្លះ​ទៀត​មិន​បាន​ទទួល​ទៅ​តាម​ចំនួន​កំណត់​នោះ​ទេ។ ​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស៊ើបអង្កេត​ទៅ​លើ​របាយការណ៍​នានា​អំពី​ការ​លួច​បន្លំ​ស្បៀងអាហារ​និង​បាន​រកឃើញ​ថា ដៃ​គូ​ក្នុង​ស្រុក​របស់​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​អប់រំ​នៅ​ក្នុង​ក្រុង Sana'a ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ហូទី បាន​លួច​បន្លំ​ស្បៀងអាហារ​ទាំង​នោះ។

លោក David Beasley នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​និយាយ​ថា «សកម្មភាព​នេះ​គឺ​ជា​ការ​លួច​ស្បៀងអាហារ​ពី​មាត់​របស់​ប្រជាជន​អត់ឃ្លាន។ នៅ​ពេល​ដែល​កុមារ​ស្លាប់​ក្នុង​ប្រទេស​យេម៉ែន ដោយសារ​តែ​ពួកគេ​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ កំហឹង​ក៏​បាន​កើតឡើង។ ឥរិយាបថ​ឧក្រិដ្ឋកម្ម​នេះ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់‍»។

ប្រជាជន​រាប់​លាន​នាក់​ពឹងផ្អែក​លើ​ជំនួយ​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។ សង្គ្រាម​រយៈពេល​៤​ឆ្នាំ​បាន​បន្សល់​នូវ​សោកនាដកម្ម​ជាច្រើន​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ៕

XS
SM
MD
LG