ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​​លោក​ខាង​លិច​សង្កត់​ពី​ការ​វាយ​ប្រហារ​លើស៊ីរី​ថា​ ​កំញើញ​ Assad ​មិន​មែន​បណ្ដេញ​ពី​តំណែង​ទេ


ផ្ទៃមេឃនៅក្នុងទីក្រុង Damascus រងការវាយប្រហារដោយកាំជ្រួចមីស៊ីល ខណៈអាមេរិកបើកការវាយប្រហារលើទីតាំងមួយចំនួនក្នុងរដ្ឋធានី នៃប្រទេសស៊ីរី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។
ផ្ទៃមេឃនៅក្នុងទីក្រុង Damascus រងការវាយប្រហារដោយកាំជ្រួចមីស៊ីល ខណៈអាមេរិកបើកការវាយប្រហារលើទីតាំងមួយចំនួនក្នុងរដ្ឋធានី នៃប្រទេសស៊ីរី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

ភ្លាម​ៗ​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បញ្ចប់​ការផ្សាយ​ដែល​មាន​រយៈ​ពេល​៧នាទី​របស់​លោក​ កាលពី​ថ្ងៃ​សុក្រ​ ដែល​បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​វាយ​ប្រហារ​ជាក់លាក់​ទៅ​លើ​ទីកន្លែង​នានា​របស់​រដ្ឋាភិបាល​ស៊ីរី​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អាវុធ​គីមី ​មាន​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​បាន​ធ្វើ​ឲ្យ​រង្គើ​រដ្ឋ​ធានី​ដាម៉ាស​ (Damascus)។

​ក្នុង​ចំណោម​ទីកន្លែង​ដែល​បាន​វាយ​ប្រហារ​ក្នុង​កិច្ច​ប្រតិបត្តិការ​សម្រប​សម្រួល​គ្នា​មួយ​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិក បារាំង​ និង​ចក្រភព​អង់គ្លេស ​ភ្លាម​ៗ​មុន​ពេល​ការ​សូត្រ​ធម៌​ថ្ងៃ​រះ​ រួម​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រនៅ​ខាង​ក្រៅ​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី ឃ្លាំង​ផ្ទុក​អាវុធ​គីមី​នៅ​ជិត​ទីក្រុង Homs ​និង​ប៉ុស្តិ៍​ទី​បញ្ជាការ​នៅ​ជិត​នោះ ​នេះ​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​បញ្ចកោណ។

មាន​សេចក្ដី​រាយការណ៍ដោយ​ពួក​សកម្ម​ជន​នយោបាយ​ផង​ដែរ​ថា ​កងពលទី៤​នៃ​រថពាសដែក​សម្រាំង​របស់​កងទ័ព​ស៊ីរី ​ដែល​បាន​បង្កើត​ឡើង​ដោយ Maher al-Assadដែល​ជា​ប្អូន​ប្រុស​របស់​ប្រធានា​ធិបតី Bashar al-Assad និង​ឆ្មាំ​ការ​ពារ​បដិវត្តន៍​ ក៏​ទទួល​រងការ​វាយ​ប្រហារ​នេះ​ដែរ។​ ក៏​ប៉ុន្តែ ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ ​ថា​តើ​កង​ពល​រថពាសដែក​នេះ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ និង​ការ​បាញ់​មីស៊ីល​ដោយ​ការ​បញ្ជារ​ របស់​បារាំង​និង​ចក្រ​ភព​អង់គ្លេស​ ឬ​ដោយ​យោធា​សហរដ្ឋ​អាមេរិក។

ការ​វាយ​ប្រហារ​នេះ​ មាន​គោលបំណង​បង្ហាញ​ពី​ការ​ដោះ​ស្រាយ​របស់ប្រទេស​លោក​ខាង​លិច​ នៅ​ក្នុង​ការ​ប្រឈម​ដែល​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ហៅថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​ប្រធានា​ធិបតី​ អាសាធ។ ការ​វាយ​ប្រហារ​នេះ​មាន​លក្ខណៈ​ធំ​ជាង​កាល​ពី​ឆ្នាំ​ទៅ ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំនួន​៥៨​ទៅលើ​ប្រទេស​ស៊ីរី ​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​ដែល​គេ​សន្មត​ថា​ ជា​អាវុធ​គីមី​ដោយ​កងទ័ព​រដ្ឋាភិបាល​ទៅ​លើ​ទីក្រុង​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស៕

XS
SM
MD
LG