ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​វ៉ាស៊ីនតោន​យក​គោលដៅ​លើ​ក្រុ​រដ្ឋ​ឥស្លាម​ក្នុង​ជំនួប​ការទូត​និង​យោធា​នៅ​មជ្ឈិម​បូព៌ា


រូប​ឯកសារ៖ លោក​ Ash Carter (កណ្តាល) អម​ដោយ​ឧត្តម​សេនីយ៍​ Glorioso Miranda នៃ​ប្រទេស​ហ្វីលីពីន​ ក្នុង​ពិធី​បិទ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​រយៈ​ពេល​១១​ថ្ងៃ​ដែល​គេ​ដាក់​ឈ្មោះ​ថា «កៀក​ស្មាគ្នា​ឆ្នាំ២០១៦» កាល​ពីថ្ងៃទី១៥ ខែ​មេសា។
រូប​ឯកសារ៖ លោក​ Ash Carter (កណ្តាល) អម​ដោយ​ឧត្តម​សេនីយ៍​ Glorioso Miranda នៃ​ប្រទេស​ហ្វីលីពីន​ ក្នុង​ពិធី​បិទ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​រយៈ​ពេល​១១​ថ្ងៃ​ដែល​គេ​ដាក់​ឈ្មោះ​ថា «កៀក​ស្មាគ្នា​ឆ្នាំ២០១៦» កាល​ពីថ្ងៃទី១៥ ខែ​មេសា។

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ ស.រ.អា. លោក ​អាស់ ខាទ័រ ​(Ash Carter)​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្រៀប​ធៀប​ក្រុម​រដ្ឋឥស្លាម​ថា​ ជា​ជំងឺ​មហារីក​ ដោយ​បាន​សង្កត់​ធ្ងន់​ថា​ គេ​ត្រូវ​តែ​បំផ្លាញ​ក្រុម​ប៉ះបោរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី​នេះ​ចោល ​ដោយសារ​ថា​បញ្ហា​បាន​កើត​ឡើង​ចេញ​ពី​ទី​កន្លែង​ទាំង​ពីរ​នេះ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិត​ខំប្រឹង​ប្រែង​កៀង​គរ​ក្រុម​ប្រទេស​នៅ​តាម​ឈូង​សមុទ្រ​នេះ ជួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ក្នុងការ​វាយ​ប្រហារ​ក្រុម​រដ្ឋឥស្លាម។ លោក​ថា​ វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កង​កម្លាំង​ក្នុង​ស្រុក​ប្រកប​ដោយ​សមត្ថភាព​ នៅ​ពេល​ក្រុម​រដ្ឋឥស្លាម​ត្រូវ​កំចាត់ ហើយ​បន្ត​ធានា​ថា​ កង​កម្លាំង​នេះ​នៅ​បន្ត​កំចាត់​ក្រុម​រដ្ឋឥស្លាម​ទៀត​នោះ។

លោក​ អាស់ ខាទ័រ​ បាន​បំពេញ​ទស្សនកិច្ច​នៅ​មូល​ដ្ឋានទ័ព​អាកាស Al-Dhafra Air Base ដែល​ជា​កន្លែង​លោក​ត្រូវ​គេ​ផ្តល់​ព័ត៌ន​មាន​ជា​សង្ខេប​ពី​ក្រុម​មន្ត្រីយោធា​និង​មន្ត្រី​ការទូត​ស.រ.អា.។ ស.រ.អា. ដែល​ជា​អ្នក​ដឹកនាំ​កងទ័ព​សម្ព័ន្ធមិត្ត​បាន​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ពអាកាស​នេះ​ដើម្បី​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ជីវពល​រដ្ឋឥស្លាម​ក៏​ដូច​ជា​សម្រាប់​ស៊ើប​ការណ៍ ​ឈ្លប​យក​ការណ៍ និង​បេសកកម្ម​តាម​ដាន​សកម្មភាព​នានា​ផងដែរ៕

XS
SM
MD
LG