ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​ប្រកាស​ធ្វើ​ការយាមល្បាត​រួម​ជាមួយ​នឹង​ហ្វីលីពីន


Taron Yan Majalissun Dokoki G5 Sahel A Kasar Niger.
Taron Yan Majalissun Dokoki G5 Sahel A Kasar Niger.

លោក Ash Carter រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​មាន​ប្រសាសន៍​នៅថ្ងៃ​ព្រហស្បតិ៍​ថា យោធា​អាមេរិក​កំពុង​ធ្វើ​ការ​យាម​ល្បាត​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូងជាមួយ​នឹង​ហ្វីលីពីន​ ហើយ​អាមេរិក​កំពុង​តែ​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ប្រជុំ​កោះ​ក្នុង​តំបន់​នេះដោយ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ផ្លាស់​វេន​គ្នា ​និង​សម្ភារៈ​នានា​ផង​ដែរ។​

ដោយ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ជាមួយ​នឹង​ដៃគូ​ហ្វីលីពីន​របស់​ខ្លួន លោក Carter បាន​មាន​ប្រសាសន៍​ថា ការ​យាម​ល្បាត​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​លើក​ទី១​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា ហើយ​លើក​ទី​២​ត្រូវ​បាន​បញ្ចប់​កាល​ពីដើម​ខែ​មេសា។

ឥឡូវ​នេះ ហ្វីលីពីន​គឺ​ជា​ប្រទេស​ទី​២​ហើយ ​បន្ទាប់​ពី​ប្រទេស​ជប៉ុន ដែល​បាន​សហការ​ជាមួយ​នឹង​កងកម្លាំង​យោធា​របស់​អាមេរិក​ក្នុង​ការ​យាម​ល្បាត​រួមគ្នា​នៅសមុទ្រ​ដែល​មាន​ជម្លោះ​នេះ។ ​នេះ​បើ​យោងតាម​មន្រ្តី​ការពារ​ប្រទេស​ម្នាក់​របស់​អាមេរិក។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ចិន​បន្តធ្វើ​សកម្មភាព​គឃ្លើន​របស់​ខ្លួន នៅ​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិតនានា​ដែល​មាន​ទំហំ​១២០០​ហិកតាលើ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ Spratly ​ដែល​ទាមទារ​ជាន់គ្នា​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង រដ្ឋាភិបាល​ក្រុង​ម៉ានីល​ និង​រដ្ឋាភិបាល​ប្រទេស​ដទៃ​ទៀត។

លោក Carter បាន​និយាយ​ថា កងកម្លាំង​រាប់រយ​នាក់​ និង​យន្តហោះ​ប្រហែល​១០​គ្រឿងរបស់​អាមេរិក​នឹង​បន្ត​បញ្ឈរ​ជើង​នៅ​ក្នុង​ប្រជុំ​កោះ​នោះ បន្ទាប់​ពី​សមយុទ្ធ​រួម​ប្រចាំឆ្នាំ Balikatan ​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ៕

XS
SM
MD
LG