ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Carter ធ្វើ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ព​ហ្វីលីពីន​នៅ​ក្បែរ​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អាមេរិក Ash Carter ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ឥណ្ឌា Manohar Parrikar នៅ​ក្នុង​ក្រុង​ New Dehli កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។
លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​អាមេរិក Ash Carter ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ឥណ្ឌា Manohar Parrikar នៅ​ក្នុង​ក្រុង​ New Dehli កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Ash Carter បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ម៉ានីលនៅ​ពេល​ដែល​មាន​ការ​តានតឹង​រវាង​ហ្វីលីពីន​និង​ចិន​លើ​បញ្ហា​ការ​ប្រើ​ប្រាស់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ប្រយោជន៍​ខាង​យោធា​របស់​ចិន។

ការ​អញ្ជើញ​ទៅ​ដល់​របស់​លោក​រដ្ឋ​មន្រ្តី​ការពារ​សហរដ្ឋ​អាមេរិក Carter កាល​ពី​ថ្ងៃ​ពុធ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ដោយ​តុលាការ​កំពូល​ហ្វីលីពីន​ដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ដើម្បី​អនុញ្ញាត​ឲ្យ​កងកម្លាំង​យោធា​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ផ្លាស់​វេន​គ្នា​នៅ​ទីតាំង​នានា​របស់​ហ្វីលីពីន​នៅ​ទូទាំង​ប្រជុំ​កោះ​ទាំង​នោះ។

លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Carter បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល​កាល​ពី​ថ្ងៃ​ពុធ​ថា «ខ្ញុំ​ចង់​មក​ទីនេះ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​បន្ទាប់​ពី​បាន​ផ្តល់​សញ្ញា​ដ៏​សំ​ខាន់​មួយដល់​យើង​ហើយ​និង​សម្ព័ន្ធមិត្ត‍»។

​លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​អាមេរិក Carter ​នឹងបំពេញ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ព​អាកាស Antonio Batista ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ដែល​ជា​ទីតាំង​ទ័ព​អាកាស​មួយ​នៃ​ទីតាំង​ទ័ព​អាកាស​យ៉ាង​ហោច​ណាស់​ក៏​៥ដែល​ដែល​កងទ័ព​សហរដ្ឋអាមេរិក ​នឹង​បោះ​ទីតាំង​នៅ​ទី​នោះ។​ ទីតាំង​ទ័ព​អាកាស​នោះ ស្ថិត​នៅ​ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ Spratly មាន​ជម្លោះ ​ដែល​ជា​ប្រជុំ​កោះ​ ផ្កា​ថ្ម​ប៉​ប្រះទឹកទាមទារ​ដោយ​ប្រទេស​ចិន ​ហ្វី​លីពីន ​ម៉ាឡេស៊ី​ និង​ប្រទេស​ផ្សេង​ទៀត។

ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយ ​ចិន ​បាន​បង្កើត​ប្រជុំ​កោះ​សិប្បនិមិ្មត្ត​ដែល​មាន​ទំហំ​១ពាន់​២រយ​ហិចតា​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ Spratlys។

យន្តហោះ​អាកាស​ស៊ីវិល​ចិន​មួយ​គ្រឿង ​បាន​ធ្វើ​ការ​សាកល្បង​ចុះ​នៅ​លើ​ផ្លូវ​នៅ​កោះ Fiery Cross Reef នៃ​ប្រជុំ​កោះ Spratlys ​កាល​ពី​ខែ​មករា។ រូបភាព​តាម​ផ្កាយ​រណប​ដោយ​ក្រុមហ៊ុន ImageSat International (ISI) ​បាន​បង្ហាញ​ថា ​យន្តហោះ​ចម្បាំង​ចិន Shenyang J-11នៅ​លើ​កោះ Woody Islandsក្នុង​ប្រជុំ​កោះ Paracel ​បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ថា ​ចិន ​ប្រហែល​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់ប្រជុំ​កោះ Spratly បន្ទាប់​ទៀត។

មន្រ្តី​ជាន់​ខ្ពស់​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​ និង​ហ្វីលីពីន ​នឹងលើក​តម្កើង​នូវ​សមត្ថភាព​ខាង​យោ​ធា​ដើម្បី​ប្រតិបត្តិ​នៅ​ក្នុង​តំបន់​ហើយ​នឹង​ពង្រឹង​សារ​កំញ៉ើញ​របស់​យើង​ដែរ៕

XS
SM
MD
LG