ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហារ Soul Food កាន់​តែ​មាន​ប្រជាប្រិយភាព​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អាហារ​ Soul Food ​មាន​កំណើត​ចេញ​ពី​វប្បធម៌​ពលរដ្ឋ​អាមេរិក​​ស្បែក​ខ្មៅ​ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ Soul Food ជា​អាហារ​ដែល​សម្បូរ​ជីវជាតិ មាន​រសជាតិ​ហីរ និង​សម្បូរ​កាឡូរី​និង​ប្រូតេអ៊ីន ដែល​​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​​នៅ​សម័យ​មុន​ត្រូវ​ការ​ ដើម្បី​​មាន​កម្លាំង​ធ្វើ​ការងារ​​ពលកម្ម​លំបាកៗ​ ដូច​ជា​ធ្វើ​ការ​ជា​ទាសករ​ក្នុង​កសិដ្ឋាន​​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ជាដើម។ ប៉ុន្តែ​ជា​ច្រើន​សម័យកាល​ក្រោយ​មក អាហារ​ Soul Food ក៏​វិវត្ត​ទៅ​ជា​អាហារ​​ប្រណិត​​ ហើយ​ភោជនីយដ្ឋាន​លក់​​ soul food មួយ​​កន្លែង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​មាន​ប្រជាប្រិយភាព​ខ្លាំង។ អ្នកស្រី Unshin Lee នៃ​វីអូអេ​ជូន​សេចក្តី​រាយការណ៍។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG