ការពិនិត្យពិច័យលើការបោះឆ្នោតត្រូវបានពង្រឹង មុនការបោះឆ្នោតដ៏ប្រកួតប្រជែងនៅតួកគី
- Dorian Jones
ខណៈប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏លំបាកមួយដើម្បីជាប់ឆ្នោតសារជាថ្មី គណបក្សប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលកំពុងពង្រឹងកិច្ចប្រឹងប្រែងដើម្បីធានាថា ការបោះឆ្នោតធ្វើឡើងប្រកបដោយយុត្តិធម៌ ស្របពេលមានការព្រួយបារម្ភអំពីសន្តិសុខរបស់អ្នកបោះឆ្នោត។ លោក Dorian Jones សូមជូនសេចក្តីរាយការណ៍ពីក្រុង Istanbul ប្រទេសតួកគី។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕