ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​វៀតណាម​ធ្វើទស្សនកិច្ច​នៅ​នូវែលសេឡង់​


រូបថតឯកសារ៖ នាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung​ ចូលរួម​ការប្រជុំពេញអង្គ​អាស៊ាន-កូរ៉េ​ខាងត្បូង​ នៅទីក្រុង Busan កាលពីថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០១៤។
រូបថតឯកសារ៖ នាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung​ ចូលរួម​ការប្រជុំពេញអង្គ​អាស៊ាន-កូរ៉េ​ខាងត្បូង​ នៅទីក្រុង Busan កាលពីថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០១៤។

នាយករដ្ឋ​មន្រ្តី​វៀត​ណាម​ ងៀង ​តាន់ហ្ស៊ុង​ (Nguyen Tan Dung) បានធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​នូវែលសេ​ឡង់​ (New Zealand) ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​កាល​ពី​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ​ប្រទេស​ជា​កោះ​នោះ ​បាន​លប​យក​ការណ៍​ពីរដ្ឋាភិបាល​ទីក្រុង​ហាណូយ​ដែល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ស៊ើប​យក​ការ​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក។

ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការ​នេះ ​មាន​គោលបំណងពង្រឹង​ចំណង​ទាក់​ទង​ទ្វេ​ភា​គីជាមួយ​រដ្ឋាភិបាល​ទីក្រុង​វែលីងតោន (Wellington) ​ក៏ប៉ុន្តែ ​កើត​មាន​ឡើង​នៅ​ពេលដែលមាន​ភាព​មិនស្រួល​មួយ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ដោយ​កាសែត​ New Zealand Herald។

សេចក្តី​រាយការណ៍ផ្អែក​លើ​ឯកសារ​ដែល​បាន​ទម្លាយ​ដោយ​លោក ​Edward Snowden​ ពិរុទ្ធ​ជន​ដែល​ជាអ្នកធ្វើ​ការ​តាម​កិច្ច​សន្យាឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស​ហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នូវែលសេឡង់​បាន​ធ្វើ​ចារកិច្ចលើ​ប្រទេស​វៀត​ណាមហើយ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ដើម្បី​ជួយ​បំពេញគម្លាត​ក្នុង​កិច្ច​ប្រតិបត្តិការ​ស៊ើប​ការណ៍​សម្ងាត់​ទូទាំង​ពិភពលោក​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ​(NSA) ​របស់​សហរដ្ឋ​អាមេរិក។

លោក​ Nicky Hager ​អ្នកយក​ព័ត៌មាន​ខាង​ស៊ើបការណ៍​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​វែលីងតោន ​(Wellington) ​ហើយ​កាល​ពី​ពេល​មុន​ជាអ្នក​និពន្ធ​របស់​កាសែត Herald ​បាន​ប្រាប់​វីអូអេថា​ នូវែលសេឡង់​បាន​រៀប​ចំកិច្ច​ប្រតិបត្តិ​ការចារកម្មលើ​ប្រទេស​វៀត​ណាម ​ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដែល​ខ្លួន​មាន​ចំណង​ទាក់​ទង​មិត្តភាព​ខាង​ពាណិជ្ជកម្ម​ជាមួយ។ ហើយ​ថា​ ការ​ស៊ើបការណ៍​សម្ងាត់​នេះ ជាផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ស៊ើបការណ៍​សម្ងាត់​ដែល​ហៅ​ថា​ «ភ្នែក​ប្រាំ‍»​ឬ ​“Five Eyes” ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ ​អង់គ្លេស ​កាណាដា​និង​ប្រទេស​អូស្រ្តាលី៕

XS
SM
MD
LG