វីអូអេផ្នែកផ្សាយជាភាសាវៀតណាមបានរាយការណ៍ថាឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃសុក្រថាមេដឹកនាំគណបក្សកុម្មុយនិស្តវៀតណាមនឹងបំពេញទស្សនកិច្ចក្នុងស.រ.អា.នៅឆ្នាំនេះនៅក្នុងដំណើរទស្សនកិច្ចសំខាន់មួយដែលគូសបញ្ជាក់ពីការពង្រឹងចំណងទាក់ទងគ្នាយ៉ាងលឿនរវាងអតីតសត្រូវទាំងពីរនេះដែលនៅតែខ្វែងគំនិតគ្នាអំពីសិទ្ធិមនុស្ស។ Nguyen Phu Trong ជាអគ្គលេខាធិការរបស់គណបក្សកុម្មុយនិស្តវៀតណាមទីមួយដែលមកបំពេញទស្សនកិច្ចក្នុងស.រ.អា.។ ស.រ.អា.ក៏នឹងទទួលរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាមដែរ ដែលជាអ្នកមើលការខុសត្រូវដល់កងកម្លាំងប៉ូលិសដែលបានត្រូវថ្កោលទោសពីបទរំលោភលើសិទ្ធិមនុស្សនិងការបង្ក្រាបលើក្រុមអ្នករិះគន់រដ្ឋាភិបាល៕