គ្រួសារជនរងគ្រោះនៃការបាញ់សម្លាប់នៅស្ពានក្បាលថ្នល់រង់ចាំយុត្តិធម៌
ក្រុមគ្រួសារនៃសពលោកម៉ៅ សុខចាន់ ដែលត្រូវបានបាញ់ស្លាប់នៅក្នុងពេលផ្ទុះអំពើហិង្សារវាងក្រុមប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅម្តុំស្ពានច្បារអំពៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យនោះ កំពុងរង់ចាំយុត្តិធម៌យ៉ាងអន្ទៈសារ ។ ភរិយារបស់ជនរងគ្រោះគឺអ្នកស្រីជាវ សុខវីនិយាយថា អ្នកស្រីចង់ឃើញឃាតករត្រូវបានចាប់ខ្លួននិងនាំយកទៅកាត់ទោសឲ្យបានឆាប់។ លោកសាយ មុន្នីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ។