ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAID ​បើក​កម្មវិធី​ជួយ​​យុវជនតំបន់មេគង្គក្រោម​មាន​ការងារ​ធ្វើ


ក្រុម​យុវជន​ព្យាយាម​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា ក្រោយ​ពេល​លោក​បាន​ផ្លែង​សន្ទរកថា​ក្នុងសាល​នៃកម្មវិធី​YSEALI ​ នៅ​សាកលវិទ្យល័យ​ Yangon ​ក្នុង​ទីក្រុង​Yangon ​កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
ក្រុម​យុវជន​ព្យាយាម​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា ក្រោយ​ពេល​លោក​បាន​ផ្លែង​សន្ទរកថា​ក្នុងសាល​នៃកម្មវិធី​YSEALI ​ នៅ​សាកលវិទ្យល័យ​ Yangon ​ក្នុង​ទីក្រុង​Yangon ​កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ស.រ.អា. (USAID)​ បាន​ប្រកាស​ថា​ខ្លួន​មាន​គម្រោង​ការថ្មី​មួយ​ក្នុង​ការ​ហ្វឹកហ្វឺន​គ្រូ​និង​និស្សិត​រាប់រយ​នាក់​ក្នុង​តំបន់​មេគង្គ​ក្រោម ​ដែលរួមមាន​ប្រទេស​កម្ពុជា ​ឡាវ​ ថៃ​និង​វៀតណាម ដើម្បី​ឲ្យ​យុវជន​ក្នុងតំបន់នេះ​មាន​ការងារ​ធ្វើ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ។​

នាយក​បេសកកម្ម​អភិវឌ្ឍន៍នៃ​អង្គការ ​USAID ​ប្រចាំតំបន់​អាស៊ី​គឺ​លោក​ Michael Yates​ បាន​ថ្លែង​ថា៖​ «អង្គការ ​USAID ​មាន​ក្តី​រីករាយ​ក្នុង​ការ​ជួយ​បំពេញ​ចន្លោះ​ប្រហោង​រវាង​វិស័យ​ឯកជន ​និង​សាលារៀន​ក្រោយ​មធ្យម​សិក្សា​កម្រិត​២​ ដើម្បី​បង្កើន​ចំណេះ​ដឹង​ផ្នែក​ជំនាញ​ដល់​យុវជនឲ្យ​ស្រប​តាម​ទីផ្សា​ការងារ​ក្នុង​ស្រុកនិង​ជួយ​ជំរុញ​ឲ្យ​ប្រទេសរបស់គេ​រីក​ចម្រើនទៅមុខ»។​

អង្គការ ​USAID ​បានភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ទាំង​នេះ​តាម​រយៈ​គម្រោង​អប់រំ​និងការ​ហ្វឹកហ្វឺន​ផ្សេងៗ ​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​និស្សិត​សាកលវិទ្យាល័យ។ លើស​ពីនេះ​ USAID ក៏​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​និស្សិត​បញ្ចប់​ការ​សិក្សា​ក្នុង​វិស័យ​នានា​ដូចជា​ វិទ្យាសាស្ត្រ​ បច្ចេក​វិជ្ជា​ គណិតវិទ្យា​ គណនេយ្យ ​និង​ទេសចរណ៍​ជាដើម​ ដែល​អាច​ឲ្យ​ពួក​គេ​បង្កើន​ចំណេះ​វិជ្ជា​តាម​តម្រូវការ​ដើម្បី​ទទួលបាន​ការងារ​ធ្វើ​ក្នុង​តំបន់។​

គម្រោង​ថ្មី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធំៗ​ជា​ច្រើន​បង្កើត​ឡើង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាងស.រ.អា និង​ប្រទេស​ក្នុង​តំបន់អាស៊ី ក្រោម​គំនិត​ផ្តួចផ្តើមរបស់​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា ​ស្តី​អំពី​អ្នក​ដឹកនាំ​វ័យក្មេងនៃតំបន់​អាស៊ី​អាគ្នេយ៍ ​ហៅ​កាត់ជា​ភាសា​អង់គ្លេស​ថា ​YSEALI។ គំនិតផ្តួចផ្តើមនេះ ​ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​នៃការ​ជួប​ពិភ្សាជា​សាធារណៈ​ជាមួយក្រុម​និស្សិត​ភូមា​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា កន្លងទៅនេះ៕

XS
SM
MD
LG