វ៉ាស៊ីនតោន —
អង្គការ Oxfam America បានបង្ហាញឲ្យឃើញក្នុងរបាយការណ៍របស់ខ្លួនថា ជំនួយស.រ.អា.ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ី ដើម្បីកាត់បន្ថយភាពក្រីក្រ ជួយផ្នែកសិទ្ធិមនុស្ស សេរីភាពជាមូលដ្នាន ប្រជាធិបតេយ្យ ហើយផ្តល់ផលប្រយោជន៍ដល់ស.រ.អា.នោះគឺជិត២ភាគរយនៃថវិកាជាតិរបស់ប្រទេសអាមេរិកតែប៉ុណ្ណោះ ដោយទទូចដល់រដ្ឋាភិបាលស.រ.អា.ថា មិនគួរកាត់ជំនួយនានាដល់ប្រទេសកំពុងអភិវឌ្ឍន៍ទេ។
របាយការណ៍របស់អង្គការ Oxfam America បាននិយាយថា៖
«ជាការណ៍ពិត ថវិកាផ្នែកកិច្ចការបរទេសទាំងមូលដែលរួមមានផ្នែកការទូត និងផ្នែកការអភិវឌ្ឍគឺតិចជាង២ភាគរយនៃថវិកាជាតិ។ ជំនួយផ្តោតលើការអភិវឌ្ឍ ផ្នែកកាត់បន្ថយភាពក្រីក្រគឺតិចជាងពាក់កណ្តាលនៃចំនួនសរុបនោះគឺស្មើនឹង០,៧ភាគរយនៃថវិកាជាតិរដ្ឋាភិបាលសហព័ន្ធស.រ.អា.ក្នុងឆ្នាំសារពើព័ន្ធឆ្នាំ ២០១៣។ ដូច្នេះការកាត់បន្ថយជំនួយសម្រាប់បរទេស ជាការណ៍ពិតមិនមានផលប៉ះពាល់លើការកាត់បន្ថយបំណុលជាតិទេ។ តែរឿងនេះអាចជាការគំរាមដល់ជីវិតនិងជីវភាពមនុស្សរាប់លាននាក់ក្នុងពិភពលោក»។
នេះបើតាមរបាយការណ៍របស់អង្គការ Oxfam America ដែលបានចែកផ្សាយកាលពីសប្តាហ៍មុននៅឯអគារសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងពេលបង្ហាញនោះ។ កម្មវិធីនេះមានវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពីក្រសួងនិងអង្គការធំៗរបស់ស.រ.អា.ជាច្រើន។
បើតាមតួលេខរបស់អង្គការ Oxfam America បានឲ្យដឹងថា ស.រ.អា.ចំណាយ ថវិកាខ្លួនសម្រាប់ជំនួយអភិវឌ្ឍន៍ក្រៅប្រទេសមានតែប្រមាណ៣០ពាន់លានដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ តែពលរដ្ឋអាមេរិកាំងជាច្រើនតាមរយៈការធ្វើការស្ទង់មតិហើយរួមទាំងសមាជិកសភាមួយចំនួនផង ចង់ឲ្យមានកាត់បន្ថយការផ្តល់ជំនួយទៅក្រៅប្រទេសនិងរឹតត្បិតចំណាយនានាទាំងក្នុងប្រទេសផងដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចស.រ.អា. ហើយនឹងលុបបំបាត់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់ដែលស.រ.អា.កំពុងជំពាក់គេឬចំណាយលើសចំណូលនោះ។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងប្រាប់វីអូអេផ្នែកខេមភាសា លោក អាដាំ ស្មីត (Adam Smith) សមាជិកសភាមកពីរដ្ឋវ៉ាស៊ីនតោន ដែលចូលរួមផ្តល់ស័ង្កថាក្នុងពេលបើកសម្ពោធរបាយការណ៍របស់អង្គការ Oxfam America បានអះអាងថាជំនួយរបស់ស.រ.អា.នៅតែជារឿងចាំបាច់ណាស់សម្រាប់ប្រទេសជាច្រើន។
«មានអង្គការច្រើន មានប្រទេសជាច្រើននៅតែចូលរួមពាក់ព័ន្ធមែន តែជាការណ៍ពិតក្នុងតំបន់អាស៊ី ដែលមានប្រទេសក្រីក្រច្រើននៅទីនោះ ជំនួយស.រ.អា.ពិតជារឿងសំខាន់ក្នុងការជួយប្រទេសទាំងនោះក្នុងការអភិវឌ្ឍ និងស្ថាបនាជីវភាពគេ ដើម្បីកាត់បន្ថយភាពក្រីក្រហើយបង្កើនការរីកចម្រើន»។
ចំណាយជាង៣០ពាន់លានដុល្លារស.រ.អា.ក្នុង១ឆ្នាំៗនោះគឺសម្រាប់ប្រទេសនានាក្នុងពិភពលោកដើម្បីជួយដល់ប្រទេសទាំងនោះក្នុងការឲ្យមានការរីកចម្រើនសេដ្ឋកិច្ច សន្តិសុខ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ។
លោក ប៉ូល ប៉្រៃអិន (Paul Brien) នាយករងផ្នែកគោលនយោបាយ និងយុទ្ធនាការនៃអង្គការ Oxfam America បានថ្លែងថា ប្រទេសនានា រួមទាំងកម្ពុជាផង ត្រូវការពង្រឹងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយនឹងដោះស្រាយបញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី ប្រសិនបើគេចង់បានជំនួយបន្ថែមពីស.រ.អា.។
«ប្រសិនបើគេចង់ធ្វើការជាមួយទីភ្នាក់ងារ USAID ប្រទេសនានាត្រូវធ្វើកិច្ចការពីរ យ៉ាង គឺគេត្រូវតែផ្លាស់ប្តូរ គេត្រូវតែមានគំនិតថ្មីជាងមុន ហើយស.រ.អា.នឹងផ្តល់ការគាំទ្រគេ។ ហើយគេត្រូវតែធ្វើឲ្យមានស្ថាប័នដ៏រឹងមាំ ដូច្នេះការផ្លាស់ប្តូរនានាអាចកើតឡើងយូរអង្វែងនិងក្លាយជាការកែទម្រង់ពិតប្រាកដ»។
លោកស្រី ខាឡា កូពែល (Carla Coppell) ប្រធានផ្នែកយុទ្ធសាស្ត្រនៃទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍អន្តរជាតិស.រ.អា. (USAID) បានថ្លែងថា ស.រ.អា.នឹងនៅតែគិតគូរក្នុងការផ្តល់ជំនួយដល់តំបន់អាស៊ីបន្តទៅអនាគតទៀត។
«ជំនួយរបស់អង្គការ USAID ចំពោះតំបន់អាស៊ីគឺពិតជារឿងសំខាន់។ យើងបាន ឃើញថា ប្រជាជាតិតំបន់អាស៊ីគឺពិតជារឿងសំខាន់ ទាំងដៃគូនិងសកម្មភាព អភិវឌ្ឍន៍និងដៃគូក្នុងគោលនយោបាយការបរទេស»។
ស.រ.អា.ចំណាយថវិកាដល់ប្រទេសដទៃគឺតិចជាងការចំណាយក្នុងការថែទាំស្មៅ និងតិចជាងការចំណាយជាងពាក់កណ្តាលចំពោះការទិញទឹកក្រូចផង៕