នៅពេលប្រជាជនវ៉េណេស៊ុយអេឡានឹងចេញទៅបោះឆ្នោតនៅខែក្រោយ មន្ត្រីជាន់ខ្ពស់អាមេរិកកំពុងជំរុញឱ្យមានការបោះឆ្នោតរដ្ឋសភាបោះឆ្នោតប្រធានាធិបតីដោយសេរី ដោយនិយាយថា នេះជាវិធីដើម្បីឲ្យប្រទេសនេះចេញពីវិបត្តិនយោបាយដ៏ជ្រាលជ្រៅ។
មន្ត្រីអាមេរិកក៏កំពុងទទូចឲ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំឃាំងដោយសារហេតុផលនយោបាយទាំងអស់ ដោយគ្មានលក្ខខណ្ឌ។
ការជាប់ឆ្នោតឡើងវិញរបស់លោក Nicolas Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡាកាលពីឆ្នាំ២០១៨ ត្រូវបានប្រទេសជាច្រើននៅអឌ្ឍគោលខាងលិចចាត់ទុកថា មិនស្របច្បាប់។ ពេលនេះ សហរដ្ឋអាមេរិកនិងប្រទេសជាង៥០ផ្សេងទៀតទទួលស្គាល់ថា លោក Juan Guaido ប្រធានរដ្ឋសភាគឺជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវ៉េណេស៊ុយអេឡា។
នៅថ្ងៃទី៥ខែមករា រដ្ឋសភាវ៉េណេស៊ុយអេឡានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សម្រាប់ឆ្នាំ២០២០។ លោក Juan Guaido ទាមទារឲ្យបោះឆ្នោតឡើងវិញមួយឆ្នាំបន្ទាប់ពីលោកបានប្រកាសថា លោកជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះ។
កាលពីថ្ងៃសុក្រ លោក Elliott Abrams អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់វ៉េណេស៊ុយអេឡាបានសម្តែងក្តីសង្ឃឹមថា លោក Juan Guaido មេដឹកនាំប្រឆាំងនឹងឈ្នះ។
លោក Abrams និយាយថា៖ «ខ្ញុំគិតថាយ៉ាងហោចណាស់ ឥឡូវនេះ លោកមានសំឡេងជាប់ឆ្នោតឡើងវិញ»។
អ្នកតំណាងស.រ.អា.រូបនេះនិយាយថា រដ្ឋាភិបាលលោក Maduro ប្រើការគំរាមកំហែងគួបផ្សំនឹងការចាប់ខ្លួន ការសូកប៉ាន់ដល់ទៅ៥០ម៉ឺនដុល្លារសម្រាប់សន្លឹកឆ្នោតសភាដើម្បីរារាំងការបោះឆ្នោតឡើងវិញ។ ប៉ុន្តែវាមិនអាចកែប្រែលទ្ធផលបានទេ៕