ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​អត់​ការងារ​របស់​សហរដ្ឋ​អាមេរិក​​បាន​ធ្លាក់​ចុះ​បន្តិច សេដ្ឋ​កិច្ច​បាន​បង្កើត​ការងារ​២៣៥.០០០​កន្លែង


រូប​​ឯកសារ៖ ក្រុម​អ្នក​ស្វែង​រក​ការងារ​កំពុង​បំពេញ​ទម្រង់​ពាក្យ​សុំការងារ​ក្នុង​ពិព័រណ៍​ការងារ​មួយ​នៅ​ទីក្រុង​ Miami រដ្ឋ Florida កាល​ពី​ឆ្នាំ​កន្លង​ទៅ។
រូប​​ឯកសារ៖ ក្រុម​អ្នក​ស្វែង​រក​ការងារ​កំពុង​បំពេញ​ទម្រង់​ពាក្យ​សុំការងារ​ក្នុង​ពិព័រណ៍​ការងារ​មួយ​នៅ​ទីក្រុង​ Miami រដ្ឋ Florida កាល​ពី​ឆ្នាំ​កន្លង​ទៅ។

​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ការងារ​២៣៥.០០០​ការងារ​នៅ​ខែ​កុម្ភៈ ​ខណៈ​ដែល​អត្រា​គ្មាន​ការងារ​ធ្វើ ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៤,៧​ ភាគរយ។

របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ពី​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា ការ​បង្កើត​ការងារមាន​សភាព​ខ្លាំង​ជាង​អ្វី​ដែល​សេដ្ឋវិទូ​ភាគ​ច្រើន​បាន​រំពឹង​ទុក។​ អ្នក​ជំនាញ​ខ្លះ ​និយាយ​ថា ​សេដ្ឋកិច្ច​ត្រូវ​បង្កើត​ការងារ​ប្រហែល​១​សែនកន្លែងក្នុង​មួយ​ខែ​ដើម្បី​ផ្តល់​ការងារ​ដល់​ពួក​អ្នក​ធ្វើ​ការ​ថ្មី។

ការ​កើន​ឡើង​នូវ​ការងារ​បាន​ត្រូវ​គេ​មើល​ឃើញ​នៅ​ផ្នែក​សាងសង់​ ការសិក្សា​ឯកជន​ ផលិតផល ការថែទាំ​សុខភាព​និង​ការ​ជីករ៉ែ។ នៅ​ក្នុង​បណ្តាញ Twitter ​លោក Sean Spicer លេខាធិការ​ផ្នែក​ព័ត៌មានសេតវិមាន ​បាន​និយាយថា ​របាយការណ៍​នេះ​គឺជា​លើក​ដំបូង​សម្រាប់​រដ្ឋបាល​របស់​លោក​ត្រាំ​ហើយ​និង​ជា​ព័ត៌មាន​ដ៏​អស្ចារ្ស​សម្រាប់​កម្មករ​អាមេរិកាំង។ ប្រធានា​ធិបតី ដូណាល់ ​ត្រាំ កាលពី​ពេល​មុន​បាន​ហៅ​ចំនួន​គ្មាន​ការងារ​ធ្វើ​ផ្លូវការ​នោះ​ថា ​ក្លែងក្លាយ។

ទីផ្សារ​ការងារ​ខ្លាំង​មានន័យ​ថា ក្រុមហ៊ុន​អាច​ត្រូវ​ចាប់​ផ្តើម​បង្កើន​ប្រាក់​ឈ្នួល​ដើម្បី​ទាក់​ទាញ​និង​រក្សា​កម្មករ​ល្អៗ។ របាយការណ៍​កាល​ពី​ថ្ងៃសុក្រ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ប្រហែល ២,៨ ភាគរយ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​ដែល​ជា​ការ​កើន​ឡើង​ខ្លាំង​ជាង​កាល​ពី​ខែ​មុន ​ហើយ​ធ្វើ​ឲ្យ​មាន​អតិផរណា​ខ្លាំង​ដែរ។

មន្រ្តី​ជាន់​ខ្ពស់​របស់​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​និយាយថា ​ពួកគេ​កំពុង​តាម​មើល​ទីផ្សារ​ការងារ​យ៉ាង​ដិត​ដល់ ​ហើយ​របាយការណ៍​ល្អ​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បង្កើន​អត្រា​ការ​ប្រាក់។ ធនាគារ​សហព័ន្ធត្រូវ​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​គោល​នយោបាយ​អត្រា​កាប្រាក់​ហើយ​ និង​គម្រោង​ដើម្បី​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​ពុធ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG