ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក អារ៉ាប់​រួម​អេមីរ៉ាត នឹង​សម្ពោធ​មជ្ឈមណ្ឌល​ទប់ទល់​នឹង​សារ​រដ្ឋ​ឥស្លាម


រូបថត​ឯកសារ៖ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​ជាមួយ​លោក អ្នក​អម្ចាស់ Sheikh Mohamed bin Zayed Al Nahyan នៃ​រដ្ឋ Abu Dhabi នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥។ (AP Photo/Carolyn Kaster, File)
រូបថត​ឯកសារ៖ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចាប់​ដៃ​ជាមួយ​លោក អ្នក​អម្ចាស់ Sheikh Mohamed bin Zayed Al Nahyan នៃ​រដ្ឋ Abu Dhabi នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៥។ (AP Photo/Carolyn Kaster, File)

កាល​ពី​ថ្ងៃ​ពុធ​នេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​អារ៉ាប់​រួម​បាន​ចាប់​ផ្តើ​ម​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយដើម្បី​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ប្រឈម​មុខ​នឹង​មនោគម​វិជ្ជា​របស់​ពួក​សកម្មប្រយុទ្ធ​ ហើយ​និង​ផ្សាយ​ពី​មតិ​សមស្រប​និង​មតិ​អត់​ឱន​នៅ​ទូទាំង​តំបន់​នេះ»។

​មជ្ឈមណ្ឌល​ថ្មី​នេះ​មាន​ឈ្មោះ​ថា ​Sawab មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Abu Dhabi ហើយ​គម្រោង​នេះ​បាន​ចេញ​សារ​នៅ​លើ តាម​ប្រព័ន្ធ​ Twitter និង​បាន​បង្ហោះ​វីដេអូ YouTube ​និយាយ​ថា​ពួក​សកម្មប្រយុទ្ធបាន​ក្រឡែ​សាសនា​ឥស្លាមដោយ​ផ្សាយ​ការស្អប់ខ្ពើម ​ភ័យ​ខ្លាច​និង ​ការ​មិន​អត់ឱន។

​លោក Richard Stengel ​អនុ​រដ្ឋលេខាធិការ​សហរដ្ឋ​អាមេរិក​សម្រាប់​ផ្នែក​ការទូត​សាធារណៈ​និង​កិច្ចការ​សាធារណៈ​បាន​ប្រាប់​ទូរទស្សន៍​ Alhurra ថា​គោល​ដៅ​នេះ​គឺ​ដើម្បី​ប្រើ​ប្រាស់ទាំង​ព័ត៌មាន​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​កុំឲ្យ​ការ​ចូល​រួមជា​មួយ​រដ្ឋ​ឥស្លាម​និង​លុប​ចេញ​ពី​បណ្តាញ​អ៊ីនធឺណិត​ឲ្យ​អស់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ព្យាយាម​ដើម្បីជ្រើសរើស​សមាជិក​ថ្មី​។

«គំនិត​នៃ​មជ្ឈមណ្ឌល Sawab និង​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ការ​ផ្ញើ​សារពី​ក្រុង​វ៉ាស៊ីនតោន​គឺ​ជា​ការ​ព្យាយាម​ដើម្បី​ទប់​ស្កាត់​លំហូរ​យុទ្ធជន​បរទេស​នេះ»​។ ប្រសិន​បើ​មាន​នរណា​ម្នាក់​កំពុង​វែកញែក​ថា​គួរ​ទៅ​ឬ​អត់ យើង​ប្រាប់​ពួកគេ​ថា​ជំនឿនៃ​អ្វី​ដែល រដ្ឋ​ឥស្លាម​កំពុង​ព្យាយាម​បង្កើត​ជា​ឡើង​ជា​រឿង​មិន​ពិត​នោះ​ទេ ​អ្នក​ដឹង​ទេ​ថា​រដ្ឋ​ឥស្លាមមិន​មែន​ជា​ឋានសួរ​នោះ​ទេ គ្មាន​បណ្ដាញ​ទឹក​ គ្មាន​ភ្លើង​អគ្គីសនី​ និង​គ្មាន​អ៊ីនធឺណិត​ដំណើរការ​ទេ»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ទប់​ស្កាត់​លំហូរ​ចូល​នៃ​យុទ្ធជន​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​សំខាន់​ដែល​បាន​កំណត់​ចេញ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ា​ក់​អូបាម៉ា​ដើម្បី​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម។ កិច្ច​ខិតខំ​ប្រឹងប្រែង​ក៏​រួម​បញ្ចូល​នូវ​យុទ្ធ​នា​ការ​របស់​ក្រុម​ចម្រុះ​មួយ​ដែល​បាន​ទម្លាក់​គ្រាប់​បែកអស់​រយៈ​ពេល​ជិតមួយ​ឆ្នាំ ​និង ​ការវាយប្រហារ​តាម​អាកាស​ជាង ៥.០០០​ដង ក៏​ដូច​ជា​ការ​ធ្វើ​ការ​កាត់​ផ្តាច់​ការ​ផ្តល់​មូលនិធិ​ទៅ​ឱ្យ​ពួក​សកម្មប្រយុទ្ធ​នោះ​ដែរ។

លទ្ធផល​ដែល​ទទួល​បាន​មាន​ការ​រីក​ចំរើន​នៅ​ក្នុង​យក​មក​វិញ​នូវ​ក្នុង​ការ​ត្រួតត្រា​នៅ​តាម​តំបន់​មួយ​ចំនួន​រួម​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​នោះ តែ​យុទ្ធនាការ​នេះ​រហូត​មក​ដល់​ពេល​នេះ​មិន​រុញ​ច្រាន​ ក្រុម​រដ្ឋ​ឥស្លាម​ចេញ​បន្ទាយ​សំខាន់​ៗ​របស់​ក្រុម​នេះ​នៅ​ក្នុង​ក្រុង Raqqa ប្រទេស​ស៊ីរី​ ឬ​មួយ​ចំនួន​ទៀត​នៅ​ទី​ក្រុងសំខាន់​ៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក​ Stengel បាន​ឱ្យ​ដឹង​ថា​ក្រុម​ចម្រុះ​ ដែល​រួម​មាន​ប្រទេស​ជាង ៦០ កំពុង​ទទួល​បាន​ជោគជ័យ​ហើយ​ថា ការណ៍​មាន​ស​ត្រូវ​រួម​មួយ​ ​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​សហរដ្ឋអាមេរិក​និង​សមាជិក​នៃ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ​នេះ​។ ប៉ុន្តែ​លោក​និយាយ​ទស្សនៈ​របស់​លោក​អូ​បា​ម៉ា​សា​ជា​ថ្មី​ ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នេះ​គឺ​ជា «ការ​តស៊ូ​ជា​ជំនាន់» មិន​មែន​ជា​អ្វី​ដែល​យើង​អាច​វាស់​ស្ទង់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ឬ​ថ្ងៃ​ម្តង​នោះ​ទេ។

«ខ្ញុំ​គិត​ថា​វា​ជា​ការ​មិន​សម​ហេតុផល​នោះ​ទេ​ដែល​ថា​ទម្រង់​នៃ​អំពើ​ភេរវកម្ម​ណា​មួយ​នឹង​បាត់​ទៅ​វិញ​ឬ​ថា​ក្រុម Daesh ឬ​ក្រុម ISILក្នុង​ទម្រង់​ណា​មួយ​នឹង​បាត់​ទៅ​វិញ​នោះ​ទេ ​ប៉ុន្តែ​បើ​គិត​ថា​ជា​ការ​គំរាម​កំហែង​ខ្លាំង​ក្លា​និងការ​គំរាម​កំហែង​កាត់​តែ​ធំ​នោះ​គឺ​វា​នឹង​ត្រូវ​ចុះ​ខ្សោយ​វិញ​ដែរ​ហើយ​វា​កំពុង​ត្រឡប់​ក្រោយ​វិញ​ទៅ​ហើយ»។

លោក​ Stengel បាន​ទទួល​ស្គាល់​ថា​៖ «​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ទេ»ពី​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​រដ្ឋ​ឥស្លាម​នោះ​ទេ​តែ​ថា​ស្ថានភាព​នេះ​គឺ​ខុស​គ្នា​សម្រាប់​សហរដ្ឋ​អាមេរិក​បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

«ខ្ញុំ​មិន​គិត​ថា​វា​ជាបញ្ហា​ប្រឈម​សម្រាប់​អាមេរិក​បើ​ធៀប​ទៅ​នឹងប្រទេស​នៅ​ក្នុង​តំបន់​ដែល​ជា​កន្លែង​ដែល​ខ្លួន​ជាប់​ព្រំដែន​ដែល​រដ្ឋ​ឥស្លាម​កំពុង​តែ​ពង្រីក​ខ្លួន និង ​ពួក​គេ​កំពុង​តែ​ព្យាយាម​បង្កើត​រដ្ឋ។ ដូច្នេះ​ខ្ញុំ​គិត​ថា​បញ្ហា​នេះ​មាន​លក្ខណៈ​មិន​ស្មើ​គ្នា ប៉ុន្តែ​អ្នក​រាល់​គ្នា​មាន​បញ្ហា​ផង​ដែរ»៕

ប្រែសម្រួល​ដោយ មាន​ ឥស្សរាយស​

XS
SM
MD
LG