ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ប្រយុទ្ធ​ស៊ីរី​វាយប្រហារ​ទីក្រុង​ខេត្ត​ Idlib ដែល​កាន់​កាប់​ដោយ​ក្រុម​វាយឆ្មក់​


ផែនទី​បង្ហាញពី​ខេត្ត​ Idlib ប្រទេស​ស៊ីរី។ យន្តហោះ​ប្រយុទ្ធ​ស៊ីរី​វាយប្រហារ​ទីក្រុង​ខេត្ត​នេះ ដែល​កាន់​កាប់​ដោយ​ក្រុម​វាយឆ្មក់​។
ផែនទី​បង្ហាញពី​ខេត្ត​ Idlib ប្រទេស​ស៊ីរី។ យន្តហោះ​ប្រយុទ្ធ​ស៊ីរី​វាយប្រហារ​ទីក្រុង​ខេត្ត​នេះ ដែល​កាន់​កាប់​ដោយ​ក្រុម​វាយឆ្មក់​។

កាល​ពី​ថ្ងៃ​អាទិត្យ​ កង​យន្តហោះ​ប្រតិកម្មប្រយុទ្ធ​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុង Jisr al-Shughour ដែល​ជា​ក្រុង​សំខាន់​មួយ​ក្នុង​ប៉ែក​ពាយ័ព្យ​ប្រទេសមួយ​ថ្ងៃក្រោយពី​រណសិរ្ស​ Nusra ដែលមានចំណង​ទាក់ទង​ជាមួយ​ពួក​ al-Qaida និង​ពួក​សម្ព័ន្ធមិត្ត​របស់ពួក​គេ​វាយ​យក​បានក្រុង​នេះ​ជា​លើកដំបូង​ក្នុង​ជម្លោះក្នុង​ប្រទេស​ស៊ីរី​ ដែល​មាន​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​នោះ។​

អង្គការ Syrian Observatory for Human Rights មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស​ដែលឃ្លាំមើល​ការ​ប្រយុទ្ធគ្នា​ក្នុង​ប្រទេស​ស៊ីរីបាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​បួន​លើក​ត្រូវ​ចំក្រុងនេះ​ដែល​ជា

សំបុក​ចុងក្រោយ​មួយ​រ​បស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​ Idlib បន្ទាប់​ពី​ក្រុម​ឧទ្ទាម​បាន​វាយ​យក​បាន​ក្រុង​ Idlib City ដែល​ជា​ទីរូមខេត្ត Idlib កាល​ពី​មួយ​ខែ​មុន​នេះ។​

ការ​វាយ​យក​បាន​ក្រុង​ Jisr al-Shughour ដែល​មាន​ប្រជាជន​៥ម៉ឺន​នាក់ជា​ការ​បាត់បង់​ថ្មី​បំផុត​ក្នុង​បណ្តា​ការ​បាត់បង់មួយ​ចំនួន​ដោយ​រដ្ឋាភិបាល​ក្រុងដាម៉ាស់​នៅ​ក្នុង​ផ្នែកខាង​ជើង​និង​ខាង​ត្បូង​នៃប្រទេស​ស៊ីរី។ ​ជា​មួយ​ការ​រលំ​ក្រុងនេះ​ ក្រុម​ទាហាន​រដ្ឋាភិបាលស៊ីរីមាន​វត្តមាន​តែ​នៅ​ក្នុងក្រុង​និងភូមិ​មួយចំនួន​តូចនៅ​ក្នុង​ខេត្ត Idlib។

គ្មាន​ដំណឹង​ជា​បន្ទាន់​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការវាយ​ប្រហារតាម​អាកាស​កាលពី​ថ្ងៃ​អាទិត្យទេ​ ក៏ប៉ុន្តែ​អង្គការ​ Observatory បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​២៧នាក់​បានស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស

កាល​ពី​ថ្ងៃ​សៅរ៍​ ដោយមាន​រួម​បញ្ចូល​ទាំង​ពួក​បះបោរ​២០​នាក់​ផង​ដែរ។ បណ្តាញ​ផ្សាយ​ព័តមាន​របស់រដ្ឋ​បាននិយាយថា​ កងកម្លាំង​រដ្ឋាភិបាល​បាន​ដាក់​ពួក​ទាហាន​ជា​ថ្មី​នៅ​ខាង​ក្រៅក្រុង​ Jisr al-Shugour «ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ចំណោម​ក្រុម​ជន​ស៊ីវិល​ស្លូតត្រង់​គ្មាន​ទោសពៃរ៍៕

XS
SM
MD
LG