ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​រុស្ស៊ី​ចំនួន​៣


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​កិច្ច​សម្ភាស​តាម​ទូរទស្សន៍​មួយ​​នៅ​សេត​វិមាន កាល​ពី​​ឆ្នាំ​មុន។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​កិច្ច​សម្ភាស​តាម​ទូរទស្សន៍​មួយ​​នៅ​សេត​វិមាន កាល​ពី​​ឆ្នាំ​មុន។

ក្រុម​ហ៊ុន​រុស្ស៊ី​ចំនួន​៣ ​បាន​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ ហើយនឹង​លែង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។ នេះ​តាម​ការ​របស់​លោក​ Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

ក្រុម​ហ៊ុន​រុស្ស៊ី​ចំនួន​៣ ​បាន​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ ហើយនឹង​លែង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។ នេះ​តាម​ការ​របស់​លោក​ Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

លោក​ Mnuchin ​បាន​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​ពួក​សភា​តំណាង​រាស្រ្ត ​ដែល​នៅ​ទី​នោះ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ចង់​ឲ្យ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ ត្រាំ​ ពន្យាការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹងក្រុម​ហ៊ុន​ទាំង​៣​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​មុន​ពេល​ជំនួប​ជាមួយ​សភា ​លោក ​Mnuchin​ បាន​និយាយ​ថា ​លោក​ Oleg Deripaska ​នឹង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែក្រុម​ហ៊ុន​៣​ដែល​លោក​ត្រួត​ត្រា គឺមហា​ក្រុម​ហ៊ុន​អាលុយ​មីញ៉ូម​ Rusal ​ក្រុមហ៊ុន​ En+ ​និង​ក្រុម​ហ៊ុន​ថាមពល​ EuroSlbEnergo ​នឹង​មិន​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ទេ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ថ្លែង​ថា៖ «ក្រុម​ហ៊ុន​ទាំង​នោះ​បាន​តាំង​ចិត្ត​ផ្តល់​ឲ្យ​ក្រ​សួង​រតនាគារ​សហរដ្ឋ​អាមេរិក​នូវ​កម្រិត​តម្លាភាព​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​អំពី​ការ​ទាក់​ទិន​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​លោក ​Deripaska ​មិន​មាន​ឥទ្ធិ​ពល​ដើម្បី​ត្រួត​ត្រា​ក្រុមហ៊ុន​ទាំង​នោះ​ឡើង​វិញ​ទេ»។

លោក​ Mnuchin ​បាន​បញ្ជាក់​ប្រាប់​សមាជិក​សភា​ថា ​រដ្ឋបាល​របស់​លោក ត្រាំ ​នឹង​តាម​មើល​យ៉ាង​ដិត​ដល់​លើ​ក្រុម​ហ៊ុន​ទាំង​នេះ។​ លោក​បាន​សន្យា​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ដើម្បី​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ ​ពួក​គេ​ នឹងប្រឈម​ផល​វិបាក​យ៉ាង​ខ្លាំង ​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​ Deripaska ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៨ ចំពោះ​អ្វី​ដែល​ក្រសួង​រតនាគារ​អាមេរិក​បាន​ហៅ​ថា ​«សកម្ម​ភាព​និយាយ​បង្កាច់» រួម​មាន​ការ​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​និង​ឧក្រិដ្ឋកម្ម​ដែល​លោក​Deripaska ​បាន​ធ្វើ​ឡើង​ដោយ​ខ្លួនឯង ​ដែល​រួមមាន​ការ​ចោទ​ប្រកាន់​ពី​ការ​សូក​ប៉ាន់ ការ​គំរាម​កំហែង​យក​ប្រាក់​ ឃាតុកម្ម ​និង​ការ​ជាប់​ទាក់​ទិន​និង​ឧក្រិដ្ឋកម្ម​ដែល​មានការ​រៀប​ចំទុក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG