ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​​​ការបរទេស​ស.រ.អ.​​បើក​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​ប្រទេស​ចិន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​សន្និសីទ J Street National Conference ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​សន្និសីទ J Street National Conference ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២។

កាលពី​ថ្ងៃសុក្រ ទី១៦ ខែធ្នូ រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.លោក Antony Blinken បានធ្វើ​ជា​អធិបតីក្នុង​ការបើកការិយាល័យសម្រប​សម្រួលកិច្ចការ​ប្រទេស​ចិន ដែល​គេ​ស្គាល់​ក្រៅ​ផ្លូវការ​ថា​ជា​ផ្ទះ​ចិន​ ដើម្បី​ចាត់​ចែង​ការប្រកួត​ប្រជែង​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការបរទេស​ស.រ.អ.​បាន​និយាយ​ថា​ការិយាល័យ​សម្រប​សម្រួល​កិច្ចការ​ប្រទេស​ចិន​ដែល​គេ​ស្គាល់​ក្រៅ​ផ្លូវការ​ថា China House ឬ‌«ផ្ទះ​ចិន» នឹង​មើលការខុសត្រូវ​លើ​ចក្ខុវិស័យ​របស់​ប្រធានាធិបតី​ស.រ.អ.​លោក Joe Biden ​សម្រាប់«ប្រព័ន្ធអន្តរជាតិ​បើក​ចំហ​និង​រួមបញ្ចូល»និង​លើ​របៀបដោះស្រាយ​របស់​រដ្ឋបាល​អាមេរិកចំពោះ​ប្រទេស​ចិន។

ក្រសួង​ការបរទេស​ស.រ.អ.និយាយ​ថា​ ផ្ទះ​ចិនជា​ផ្នែកសំខាន់​មួយ​នៃ«​របៀប​វារៈទំនើបកម្ម»របស់​លោក Blinken ដែល​មាន​មន្ត្រី​ជំនាញ«ប៉ិន​ប្រសព្វ ​គ្រឿង​ឧបករណ៍និង​ប្រភពធនធាន»ដើម្បី​អនុវត្តគោល​នយោបាយ​ស.រ.អ.ចំពោះ​ប្រទេស​ចិន​ក្នុង​ទសវត្សរ៍​ខាង​មុខ ក្នុង​ខណ:​ពេល​យើង​ប្រឈម«​ឧបសគ្គខាងភូមិសាស្ត្រ​នយោបាយ​ដ៏​លំបាក​និង​ស្មុគស្មាញ​ »។

ការិយាល័យនេះ​នឹង​ប្រមូល​ផ្តុំពួកអ្នក​ជំនាញលើ​បញ្ហាប្រទេស​ចិន​នៅទូទាំង​ក្រសួងនិង​ពី​កន្លែង​ឯ​ទៀតៗ​ជាមួយ​ពួក​អ្នក​ជំនាញខាង​សន្តិសុខ​អន្តរជាតិ​ សេដ្ឋកិច្ច​ បច្ចេកវិជ្ជា ​ពហុ​ការទូត​និង​ទំនាក់​ទំនង​បែប​យុទ្ធសាស្ត្រ។

ក្រសួង​ការបរទេស​អាមេរិកបាន​ថ្លែង​ថា​ការ​សម្រប​សម្រួល​ត្រូវ​កែ​លម្អ​នេះ​នឹង​រហ័សរហួន​ជាង​មុន​ ធ្វើ​ឱ្យ​គោល​នយោបាយទៀងទាត់​ជាង​មុន ធ្វើ​ឱ្យក្រសួង​នេះ​មាន​ឋានៈ​ល្អ​ជាង​មុន​ ជាមួយ​ពួក​សម្ពន្ធមិត្តនិង​ពួក​ដៃគូរបស់ស.រ.អ.​និង«ធ្វើ​ទំនាក់ទំនងស៊ី​ជម្រៅ​ជាង​មុន​ជាមួយ​ប្រទេស​ទាំង​អស់»ដែល​អាមេរិក​ធ្វើការ​ជា​មួយ៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG