ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​និង​​កូរ៉េខាង​ត្បូង​ឃ្លាំ​មើល​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​កញ្ជាក់​ទូរទស្សន៍​ដែល​រាយការណ៍​អំពី​ការ​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​កញ្ជាក់​ទូរទស្សន៍​ដែល​រាយការណ៍​អំពី​ការ​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

កូរ៉េខាង​ជើង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ការ​បង្កើត​ប្រទេស​របស់​ខ្លួនកាល​ពី​ថ្ងៃ​សៅរ៍​ដោយ​មាន​ការ​រៀប​ចំ​ពិធី​ដ៏​អ៊ឹកធឹកនៅ​ពេល​ដែល​សហគមន៍​អន្តរជាតិតាម​មើល​ពីការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ដ៏​ខ្លាំង​មួយ​ទៀត។

រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​បាន​តាម​មើល​យ៉ាង​ដិត​ដល់​ពី​សកម្មភាព​នៅ​ក្នុងប្រទេស​កូរ៉េខាង​ជើង​នៅ​ពេល​មាន​ការ​ទស្សទាយ​កាន់​ខ្លាំង​ឡើង​អំពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​មួយ​ទៀត​ដែល​អាច​ជាប់​ទាក់​ទិន​ទៅ​នឹង​ពិធី​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិតុ​កូរ៉េ​នៅ​ឆ្នាំ​១៩៤៨។

​នៅ​ដើ​ម​សប្តាហ៍​នេះ ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​បាន​ឃើញ​សញ្ញា​នៃការ​ប្រុង​ប្រៀប​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​មួយ​ទៀត ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​កូរ៉េខាង​ត្បូង ​Lee Nak-yon​ បាន​ហៅ​ស្ថានការណ៍​នេះ​ថា​ជាការ​ធ្ងន់​ធ្ងរ។​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ គេ​បាន​ឃ្លាំ​មើល​ហើយ​ឃើញ​ថា ​មិន​មាន​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ទេ។

កូរ៉េខាង​ជើង​មាន​ប្រវត្តិប្រើ​ប្រាស់​បច្ចេកវិទ្យា​យោធា​របស់​ខ្លួន​ដើម្បី​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​សំខាន់​ៗ។​ កាល​ពី​ពិធី​ខួប​នេះ​ឆ្នាំ​មុន ​កូរ៉េខាង​ជើង​បាន​សាក​ល្បង​អាវុធ​នុយក្លែអ៊ែ​លើក​ទី​៥​របស់​ខ្លួន។​ ការ​សាក​ល្បង​កាល​នោះកើត​មាន​ឡើង​ទើបតែ​មួយ​សប្តាហ៍​បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី៦​របស់​ខ្លួន​ដែល​ជា​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត។

លោក​ James McKeon​ អ្នក​វិភាគ​គោល​នយោបាយ​ប្រទេស​កូរ៉េខាង​ជើង​នៅ​មជ្ឈមណ្ឌល​ត្រួតត្រា​អាវុធ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ប្រាប់ VOA​ ថា ​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ប្រសិន​បើ​កូរ៉េខាង​ជើង​ប្រុង​ប្រៀប​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ឬ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​នៅ​ឆ្នាំ​នេះ​នោះ៕

XS
SM
MD
LG