ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ស្នើច្បាប់​ទាមទារ​ដោះលែង​លោកកឹម សុខា​និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លោក​សម រង្ស៊ី


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក ឌីក ដឺប៊ីន (Dick Durbin) និង​លោក លីនស៊ី ហ្ក្រែម (Lindsey Graham) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន Capital Hill ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៨។ (រូបថត AP)
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក ឌីក ដឺប៊ីន (Dick Durbin) និង​លោក លីនស៊ី ហ្ក្រែម (Lindsey Graham) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន Capital Hill ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៨។ (រូបថត AP)

សមាជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ច្បាប់ថ្មី​មួយ​ដែល​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់ចោល​ការចោទ​ប្រកាន់​មេដឹកនាំគណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន​និង​ខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ​

សេចក្តីស្នើច្បាប់នេះ​ហៅ​ថា​«ច្បាប់ស្តីពី​ការទទួលខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវ​ការវិនិយោគ‍» ឆ្នាំ​២០១៩ (ហៅកាត់ថា CARI Act) ត្រូវបានស្នើ​ឡើងវិញ​ជាថ្មី​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣រូប​ដែល​មក​ពីគណបក្ស​ទាំងពីរ​ ​គឺលោក លីនស៊ី ហ្ក្រែម (Lindsey Graham) លោក ឌីក ដឺប៊ីន (Dick Durbin) និង​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីសប្តាហ៍​មុន។ នេះ​បើតាម​សេចក្តី​ចម្លង​សេចក្តី​ស្នើច្បាប់​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃអង្គារនេះ។

សេចក្តីស្នើច្បាប់​CARI Act ទាមទារ​ឱ្យ​ដោះលែង​លោកកឹម សុខា ពីការឃុំឃាំង​ក្នុង​លំនៅដ្ឋាន​ដោយ​ឥតលក្ខខណ្ឌ ទម្លាក់ចោល​បទចោទ​ប្រកាន់​ព្រហ្មទណ្ឌ​នានា​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី និង​អ្នកប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​ក្នុង​នោះមានការទម្លាក់​ការចោទប្រកាន់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរនាក់ផងដែរ។​

ដូចគ្នា​នឹងសេចក្តី​ស្នើច្បាប់​CARI Act ​ដែលបាន​ស្នើឡើង​កាលពីដើមឆ្នាំ​២០១៨​ដែរ គឺ​ច្បាប់នេះ​នឹង​តម្រូវ​ឱ្យ​បង្កកទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​ទ្រព្យ​ធន​រក្សា​ទុក​នៅសហរដ្ឋ​អាមេរិក​និង​ក៏​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រឆាំង​ជំទាស់​រាល់​ប្រាក់កម្ចីទៅប្រទេស​កម្ពុជា​ផងដែរ។

បើចូលជាធរមាន​ច្បាប់​នេះ​ក៏នឹង​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​«ការពារ​អធិបតេយ្យ​ខ្លួន​ពីការ​ចូល​ជ្រៀតជ្រែក​‍» ពី​ប្រទេស​កុម្មុយនិស្ត​ចិន​ផងដែរ៕

XS
SM
MD
LG