ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​គាំទ្រ​ច្បាប់​ពង្រឹង​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី


George Floyd အတြက္ Denmark ႏိုင္ငံက ကန္႔ကြက္ဆႏၵျပတဲ့ျမင္ကြင္း။ (ေမ ၃၁၊ ၂၀၂၀)
George Floyd အတြက္ Denmark ႏိုင္ငံက ကန္႔ကြက္ဆႏၵျပတဲ့ျမင္ကြင္း။ (ေမ ၃၁၊ ၂၀၂၀)

ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​ឯកភាព​គ្នា​លើ​ច្បាប់​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ដែល​ក្នុង​នោះ​មាន​ផ្នែក​មួយ​ដែល​តម្រូវ​ឲ្យ​សភា​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ ប្រសិន​បើ​សេតវិមាន​មាន​ការ​សម្រួល ផ្អាក ឬ​ក៏​បញ្ឈប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដែល​កំពុង​តែ​អនុវត្ត។

ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សភា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទម្រង់​នៃ​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​កន្លង​មក ដែល​ព្រឹទ្ធសភា​បាន​ពិចារណា​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់។ ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា នៅ​ពេល​ដែល​វា​ឆ្លង​ព្រឹទ្ធសភា ហើយ​បន្ទាប់​មក​នឹង​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Donald Trump។

សេចក្ដី​ប្រកាស​របស់​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ស្ដី​ពី​គណៈកម្មាធិការ​កិច្ចការ​ធនាគារ​របស់​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​នេះ «បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភ​លើ​បូរណភាព​ដែនដី​នៃ​ប្រទេស​អ៊ុយក្រែន និង​តំបន់ Crimea ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដោយ​មិន​មាន​ការ​អៀន​ខ្មាស និង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត ក៏​ដូចជា​ការ​បន្ត​នូវ​ភាព​គឃ្លើន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី‍»។

វិធានការ​ច្បាប់​នេះ នឹង​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​លើ​គម្រោង​ថាមពល​របស់​រុស្ស៊ី ហើយ​និង​ដាក់​ទណ្ឌកម្ម​ថ្មី​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ ការ​ផ្ដល់​អាវុធ​ដល់​រដ្ឋាភិបាល​ស៊ីរី ការ​អនុវត្ត​នូវ​សកម្មភាព​ព្យាបាទ​តាម​អ៊ីនធឺណិត និង​ការ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​ស៊ើបការណ៍​សម្ងាត់ និង​យោធា​រុស្ស៊ី៕

XS
SM
MD
LG