ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​បាន​ដាក់​មន្រ្តីជាន់​ខ្ពស់​រុស្ស៊ីមួយ​​ចំនួនចូ​ល​ក្នុង​បញ្ជីទណ្ឌកម្ម


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជួប​ជាមួយ​ប្រធាន​គណកម្មាធិការ​ស៊ើបអង្កេត Alexander Bastrykin នៅ​វិមាន​ក្រឹមឡាំង​​ទីក្រុង​មូស្គូកាល​ពីថ្ងៃទី​១៣ ធ្នូ​២០១២។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជួប​ជាមួយ​ប្រធាន​គណកម្មាធិការ​ស៊ើបអង្កេត Alexander Bastrykin នៅ​វិមាន​ក្រឹមឡាំង​​ទីក្រុង​មូស្គូកាល​ពីថ្ងៃទី​១៣ ធ្នូ​២០១២។

កាល​ពី​ថ្ងៃ​ចន្ទ ស.រ.អា.បានដាក់កំហិត​ការ​ដាក់ទណ្ឌក​ម្ម​លើអ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​ប្រទេស​រុស្សី​និង​ឥស្សរជន​បួននាក់ទៀតនៃ​វិមានក្រឹមឡាំង​ដោយសារ​អ្វី​ដែល​ក្រសួង​ការបរទេសស.រ.អា.ហៅថាជា​ «ការ​រំលោភ​លើសិទ្ធិ​មនុស្ស​ដ៏​អប្រិយ»។

ជនជាតិរុស្សី​ទាំង​ប្រាំនាក់នេះ​ជាមួយ​បុរសពីរ​នាក់ទៀត​មានទំនាក់​ទំនងជាមួយ​ពួក​ Hezbollah បាន​ត្រូវរង​ទណ្ឌកម្ម​តាមរយៈច្បាប់ Magnitsky។

ក្រុមមន្ត្រី​ស.រ.អា.មិន​បាន​និយាយជាក់លាក់​អំពី​អ្វី​ដែល​នាំ​ឱ្យ​ជនទាំង​៧នាក់​នេះ​ត្រូវ​ដាក់ទណ្ឌកម្មនោះ​ទេ។ ក៏​ប៉ុន្តែ​លោក John Kirby អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ស.រ.អា.បាន​និយាយ​ថា «ជន​នីមួយៗ​ក្នុង​បណ្តា​ពួក​ជន​ដែល​មាន​ឈ្មោះ​បន្ថែម​កាល​ពី​ពេល​ថ្មីៗនេះ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​បាន​ត្រូវពិចារណាក្រោយ​ពី​មាន​ការ​ស្រាវជ្រាវ​ទូលំទូលាយ»។

លោក Kirby បាននិយាយ​ថាជនជាតិរុស្សី​ទាំង​ប្រាំនាក់នេះ​មាន «មុខនាទី​ជា​ម៉ាស៊ីនកៀបសង្កត់​នៃប្រព័ន្ធ​ពង្រឹង​ច្បាប់​របស់ប្រទេស​រុស្សី​ ព្រមទាំង​បុគ្គលមានការ​ទាក់ទិន​ក្នុង​ការ​រំលោភ​លើសិទ្ធិមនុស្ស​ដ៏​អប្រិយ»។

ជន​ទាំង​នេះមាន​រួមបញ្ចូល​មាន​ដូច​ជា​ឈ្មោះ Alexander Bastrykin ដែល​គេ​មាន​ជឿ​ថា​ជា​អ្នក​ស៊ើប​អង្កេត​កំពូល​របស់​វិមាន​ក្រឹមឡាំង​និង​ជា​អ្នក​ដឹក​នាំ​ការ​បង្ក្រាប​លើ​ពួក​អ្នក​ប្រឆាំង។​

ជនពីរនាក់ទៀត​ឋិត​ក្នុងបញ្ជី​នេះ​គឺ ឈ្មោះ Andrei Lugovoi និង​ឈ្មោះ Dmitri Kovtun ដែល​ប្រទេសអង់គ្លេស​ចាត់ទុកថា​ជា​ជន​ជាប់​សង្ស័យខ្លាំង​ជាងគេ​នៅ​ក្នុង​ការ​ស្លាប់ដោយ​បំពុល​របស់​ចារបុរសរុស្សី​ម្នាក់​ដែល​ជា​អ្នករិះគន់ខ្លាំង​ដល់អាជ្ញាធរ​វិមានក្រឹមឡាំង​គឺ​លោក Alexander Litvinenko កាលពី​ឆ្នាំ២០០៦៕​

XS
SM
MD
LG