ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​មាន​ភាព​ចម្រូងចម្រាស​ទៅ​លើ​បេក្ខជន​​ចៅក្រម​តុលាការ​កំពូល​​​


ប្រធាន​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ លោក Sen. Charles Grassley (ឆ្វេង) និង​សមាជិក​​ផ្សេង​ទៀត​នៃ​គណៈ​កម្មាធិការ​នេះ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ចុង​ខែ​មីនា។
ប្រធាន​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ លោក Sen. Charles Grassley (ឆ្វេង) និង​សមាជិក​​ផ្សេង​ទៀត​នៃ​គណៈ​កម្មាធិការ​នេះ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ចុង​ខែ​មីនា។

គណៈកម្មា​ធិការ​ព្រឹទ្ធសភា​មួយ​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ បាន​អនុម័ត​ទៅ​លើ​បេក្ខភាព​របស់​លោក​ចៅក្រម ​Neil Gorsuch​ ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​តែង​តាំង​សម្រាប់​តំណែងចៅក្រម​តុលាការ​កំពូល ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​ព្រឹទ្ធសភា​ទាំង​មូល​ជុំវិញ​ការ​តែងតាំង​លោក​ចៅក្រម​អភិរក្ស​និយម​អស់​មួយ​ជីវិត​រូប​នេះ។ ​

គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជំទាស់​នឹង​បេក្ខភាព​របស់​លោក​ Gorsuch ​បាន​និយាយ​ថា ឥឡូវ​នេះ​ពួក​គេ​មាន​សំឡេង​ឆ្នោត​គ្រប់​គ្រាន់​ដើម្បី​ហាម​ឃាត់​ដល់​ការ​តែងតាំង​លោក ​Gorsuch​ យោង​តាម​វិធាន​សាមញ្ញ​នៃ​ដំណើរការ​របស់​ព្រឹទ្ធសភា។ ប៉ុន្តែ​សមាជិក​ខាង​គណបក្ស​សាធារណៈ​រដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​និយាយ​ថា​ ខ្លួន​នឹង​កែប្រែ​វិធាន​នេះ ​ហើយ​នឹង​អនុម័ត​ទៅ​លើ​បេក្ខភាព​របស់​លោក​ចៅ​ក្រម​វ័យ​៤៩​ឆ្នាំ​រូប​នេះ ដោយ​ផ្អែក​លើ​ការ​បោះឆ្នោត​សំឡេ​ភាគច្រើន​ដ៏​សាមញ្ញ។

ជំហរ​ប្រឆាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​លើ​បេក្ខភាព​របស់​លោក​ Gorsuch បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈ​កម្មាធិការ​អង្គចៅក្រម​របស់​ព្រឹទ្ធសភា​បាន​ជំរុញ​ការ​តែងតាំង​របស់​លោក​ទៅ​មួយ​ដំណាក់​កាល​ទៀត តាម​រយៈ​ការ​បោះឆ្នោត​១១​ទល់​នឹង​៩ ដែល​នឹង​រុញ​បេក្ខភាព​នេះ​ទៅ​កាន់​ព្រឹទ្ធសភា​ទាំងមូល​ឲ្យ​ពិចារណា​នៅ​ក្នុង​សប្តាហ៍​នេះ៕

XS
SM
MD
LG