កាលពីព្រឹកថ្ងៃសៅរ៍នេះ ព្រឹទ្ធសភាស.រ.អាបានអនុម័តសេចក្តីព្រាងច្បាប់មួយអំពីពន្ធដាររបស់គណបក្សសាធារណរដ្ឋមានទឹកប្រាក់១,៥លាន លានដុល្លារដោយមានសំឡេងឆ្នោតគាំទ្រ៥១ទល់នឹង៤៩។
នៅពេលនេះសេចក្តីព្រាងច្បាប់នេះរបស់ព្រឹទ្ធសភាស.រ.អាត្រូវសម្របសម្រួលជាមួយសេចក្តីព្រាងច្បាប់មួយដែលសភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តកាលពីពេលមុននេះ។ សេចក្តីព្រាងច្បាប់ដែលបានត្រូវសម្របសម្រួលនេះត្រូវតែទទួលការយល់ព្រមពីសភាទាំងពីរនៅមុនពេលត្រូវបញ្ជូនទៅឱ្យប្រធានាធិបតីចុះហត្ថលេខា។
លោក Jeff Flake សមាជិកព្រឹទ្ធសភាស.រ.អាបាននិយាយកាលពីថ្ងៃសុក្រថាលោកនឹងបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះដែលគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ។ លោកបានថ្លែងថាជាថ្នូរនឹងការបោះឆ្នោតថា «បាទ» របស់លោក
លោកបានទទួលការសន្យាមួយថានឹងមានការអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងការពារក្រុមមនុស្សវ័យក្មេងគ្មានឯកសារជិត៨សែននាក់ដែលបានត្រូវនាំមកកាន់ស.រ.អានៅពេលពួកគេជាកុមារ។
លោក Flake បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកបានទទួល «ការសន្យាមួយពីពួកមេដឹកនាំព្រឹទ្ធសភានិងរដ្ឋបាលថានឹងធ្វើការជាមួយខ្ញុំអំពីដំណោះស្រាយតាមសេចក្តីព្រាងច្បាប់មួយដើម្បីឱ្យមានការលូតលាស់ជាងមុននៅក្នុងប្រទេសសម្រាប់ឱ្យមានការការពារដោយយុត្តិធ៌មនិងអចិន្ត្រៃយ៍ដល់ក្រុមជនឋិតក្នុងកម្មវិធី DACA។» ការបោះឆ្នោតគាំទ្ររបស់លោក Flake បានជួយឱ្យសេចក្តីព្រាងច្បាប់នេះទទួលការអនុម័ត៕