ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់


រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោកAsh Carter បាន​ទៅដល់​ប្រទេស​អ៊ីរ៉ាក់​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​មេបញ្ជាការ​យោធា​របស់​លោក និង​មេដឹកនាំ​អ៊ីរ៉ាក់ អំពី​របៀប​ដែល​សហរដ្ឋ​អាមេរិក អាច​បង្កើន​ការ​វាយប្រយុទ្ធ​ប្រឆាំង​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោកAsh Carter បាន​ទៅដល់​ប្រទេស​អ៊ីរ៉ាក់​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​មេបញ្ជាការ​យោធា​របស់​លោក និង​មេដឹកនាំ​អ៊ីរ៉ាក់ អំពី​របៀប​ដែល​សហរដ្ឋ​អាមេរិក អាច​បង្កើន​ការ​វាយប្រយុទ្ធ​ប្រឆាំង​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោកAsh Carter បាន​ទៅដល់​ប្រទេស​អ៊ីរ៉ាក់​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​មេបញ្ជាការ​យោធា​របស់​លោក និង​មេដឹកនាំ​អ៊ីរ៉ាក់ អំពី​របៀប​ដែល​សហរដ្ឋ​អាមេរិក អាច​បង្កើន​ការ​វាយប្រយុទ្ធ​ប្រឆាំងក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ដែល​គេ​តែង​ហៅ​កាត់​ថា ក្រុម​អាយស៊ីស​ (ISIS) នោះ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ថ្លែង​ថា«ពលរដ្ឋ​អ៊ីរ៉ាក់ មិន​អៀន​ប្រៀន​ក្នុង​ការ​ស្នើ​សុំ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​នោះ​ទេ ហើយ​ឧត្តមសេនីយ៍​និង​វរសេនីយ៍​របស់​យើង​នៅ​អង្គុយ​ជាប់​ពលរដ្ឋ​អ៊ីរ៉ាក់​តែម្តង»។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ប្រទេសអារ៉ាប់រួម កាល​ពី​ថ្ងៃ​សៅរ៍ លោកAsh Carter បាន​សម្ដែង​ជំនឿ​ចិត្ត​ថា សេតវិមាន​នឹង​អនុម័ត​អនុសាសន៍​នានា​ដែល​បាន​ដាក់​ជូន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នេះបាន​ថ្លែង​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាសAl Dhafra ​ក្បែរ​រដ្ឋធានី​អាប៊ុយដាប៊ី (Abu Dhabi) ថា «យើង​កំពុង​រក​វិធី​ធ្វើ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ នេះ​រាប់​ចាប់​ពី​ផ្នែក​អាកាស​ដល់​ផ្នែក​ថ្មើរ​ជើង។ លោក​អ្នក​គួរ​តែ​រំពឹង​ទុក​ថា នឹង​ឃើញ​ពួកយើង​ធ្វើ​ការ​ច្រើន​ជាង​នេះ​ទៀត» ។

ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អាកាស​នេះ ដើម្បី​វាយប្រហារ​តាម​អាកាស​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម ព្រមទាំង​ដើម្បី​ស៊ើបការណ៍​សម្ងាត់ និង​ប្រតិបត្តិការ​ឃ្លាំមើល​ និង​ឈ្លប​យក​ការណ៍​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទៅកាន់​តំបន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បង្កើន​ចំនួន​ទ័ព​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ថែមទៀត៕

XS
SM
MD
LG